ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ការ​ប្រយុ.ទ្ធ​គ្នា​ កាន់​តែ​ខ្លាំ.ង​ឡើង​ រវាង​អ៊ុយក្រែន និង រុស្ស៊ី
Sun,27 February 2022 (Time 01:02 PM)
ដោយ ៖ Friday News (ចំនួនអ្នកអាន: 2576នាក់)


យោងតាមការផ្សាយ សារព័ត៌មាន NHK នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ មុននេះបន្តិច បានឲ្យដឹងថា ការ​ប្រយុទ្ធ​គ្នា​ កាន់តែខ្លាំង​ឡើងនៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។ កងកម្លាំងរុស្ស៊ីកំពុងវាយលុកលើរដ្ឋធានី ខណៈដែលពួកគេវាយប្រហារទីក្រុង និងមូលដ្ឋានយោធានៅជុំវិញប្រទេស។ រដ្ឋមន្ត្រីសុខាភិបាលនិយាយថា ជនជាតិ អ៊ុយក្រែន ១៩៨ នាក់ ត្រូវបានសម្លាប់ ហើយចំនួននេះទំនងជាកើនឡើង។ ការប្រយុទ្ធគ្នាកំពុងកើនឡើងជុំវិញទីក្រុង Kyiv និងទីក្រុង Kharkiv ភាគឦសាន។

នៅទីក្រុង Lviv ជិតព្រំដែនប៉ូឡូញ អ្នកស្រុករត់ទៅបន្ទប់ក្រោមដី រាល់ពេលដែលស៊ីរ៉ែនការពារអាកាសរលត់។ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាមេរិក​ប៉ាន់ប្រមាណ​ថា កម្លាំង​ប្រយុទ្ធ​រុស្ស៊ី​ជាង ៥០ ភាគរយ​បាន​ចូល​អ៊ុយក្រែន។

សេតវិមានបានប្រកាសផែនការផ្តល់ជំនួយយោធារហូតដល់ 350 លានដុល្លារសម្រាប់អ៊ុយក្រែន។ ប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរជំហររបស់ខ្លួន ហើយបានសម្រេចចិត្តបញ្ជូនមីស៊ីល ពីដីទៅ អាកាសចំនួន 500 ដើម ដើម្បីគាំទ្រដល់ យោធា អ៊ុយក្រែន៕

បកប្រែដោយ : លោក រ៉ម សាវី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
380 នាក់
ម្សិលមិញ :
436 នាក់
សប្តាហ៍នេះ :
3566 នាក់
ខែនេះ :
21367 នាក់
3 ខែនេះ :
57541 នាក់
សរុប :
2646436 នាក់