ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សហរដ្ឋអាមេរិច បញ្ជេញ លុយជាលើកទី៣ ចំនួន៣៥០លាន ដុល្លាបន្ថែមទៀត ដើម្បីជំនួយ យោធា អ៊ុយក្រែន
Sun,27 February 2022 (Time 09:09 AM)
ដោយ ៖ លោក រ៉ម គឹមហួរ (ចំនួនអ្នកអាន: 2469នាក់)


ចេញផ្សាយថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២
អង្គភាព " សារព័ត៌មាន ហ្រ្វាយដេ ដេលី ញូស៍"
ការិយាល័យ : 0885000993,095538995
បកប្រែដោយ : លោក រ៉ម គឹមហួរ ប្រធានគ្រប់គ្រង ព័ត៌មាន

សហរដ្ឋអាមេរិច÷ បើតាមការចុះផ្សាយរបស់CNNថា កាលពីថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេស អោយបញ្ចេញប្រាក់ចំនួន 350 លានដុល្លារជាបន្ទាន់ ដើម្បីជួយដល់សន្តិសុខ និងការពារប្រទេស អ៊ុយក្រែន នេះបើយោងតាមអនុស្សរណៈថ្មីមួយដែលចេញផ្សាយដោយសេតវិមានកាលពីល្ងាចថ្ងៃសុក្រ។

នេះគឺជាលើកទីបីហើយ បើយោងតាមមន្ត្រីរដ្ឋបាលម្នាក់បានឱ្យដឹងចំពោះការបញ្ជេញប្រាក់ជួយប្រទេស អ៊ុយក្រែន។

ក្រសួងការបរទេសត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ជាមួយនឹងព័ត៌មានលម្អិតបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

ការចេញផ្សាយនេះ កើតឡើងបន្ទាប់ពីការហៅទូរសព្ទរយៈពេល 40 នាទីរវាងលោក Biden និងប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky កាលពីព្រឹកថ្ងៃសុក្រ ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពី "ជំនួយការពារជាតិ" ។

ក្នុងការជំនួយ របស់សហរដ្ឋ អាមេរិក ដល់ប្រទេស អ៊ុយក្រែន បានបញ្ជាក់ ឲ្យឃើញថា អាមេរិក កំពុងតែឈរ និង ជួយប្រទេស អ៊ុយក្រែន ក្នុងការទប់ទល់ជាមួយ ប្រទេសរុស្សុី ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
383 នាក់
ម្សិលមិញ :
436 នាក់
សប្តាហ៍នេះ :
3569 នាក់
ខែនេះ :
21370 នាក់
3 ខែនេះ :
57544 នាក់
សរុប :
2646563 នាក់