ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រណ្តៅដី របស់អ្នកមានអំណាចម្នាក់ កាយជ្រៅ ជិតដល់ក្បាលប្រែត នៅក្រោយវត្តសិលាខ្មែរ ឃុំអូរបីជាន់ មន្រ្តីជំនាញ មិនទាន់ចុះទប់ស្កាត់
Sun,27 March 2022 (Time 03:51 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 740នាក់)


ខេត្តបន្ទាយមានជ័យ ÷ កន្លងទៅ គេសង្កេត ឃើញថា មានបណ្តាញ សារព័ត៌មាន ជាច្រើន បាននាំគ្នា ធ្វើការផ្សព្វផ្សាយ ព្រោងព្រាត ពីសកម្មភាព ធ្វើអាជីវកម្ម កាយ យក អាចម៌ ដីលក់ និង ជីកជម្រៅ ជ្រៅហួសពី ច្បាប់រ៉ែ និង ថាមពល របស់បុគ្គលម្នាក់ ដែលត្រូវ បានគេដឹងនិងស្គាល់ថា ជាអ្នកមាន មុខ មានមាត់ ម្នាក់ដែល ក្នុង ខេត្តបន្ទាយមានជ័យ ក៏ប៉ុន្ដែ គេមិន ទាន់ ឃើញ អាជ្ញាធរ និង ប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្ត ចុះត្រួតពិនិត្យ និង ទប់ស្កាត់ឡើយ ។ ទាំងរណ្តៅដី ដ៏ធំ និង ជ្រៅ នេះ នៅចំណុច ខាង ក្រោយវត្ត សិលាខ្មែរ ឋិតក្នុងភូមិសិលា ខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា មួយរយៈកន្លងទៅ បន្ទាប់ពីមានបណ្តាញសារព័ត៌មាន ជាច្រើន បាននាំគ្នា ចុះផ្សាយព្រោងព្រាត ចំពោះទីតាំងរណ្តៅដី មួយនេះ ត្រូវ បាន គេសង្កេតឃើញថា បានផ្អាកដំណើរការអស់មួយរយៈពេល ។ បន្ទាប់មកនៅថ្មីៗនេះ អង្គភាពសារព័ត៌មានយើង បានទទួល ព័ត៌មាន មកថា គ្រឿងចក្រ ទាំងនោះ បានដំណើរវិញហើយ ទោះបីជា ជម្រៅ ជីកជ្រៅ ហួសពីច្បាប់រ៉ែ និង ថាមពល យ៉ាងណា ក៏ដោយ ។ តាមការជាក់ស្ដែង នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ ក្រុមការងារ សារព័ត៌មាន យើង បានទៅដល់ ទីតាំង រណ្តៅដី មួយនេះ ហើយសង្កេតឃើញថា គ្រឿងចក្រ ពិតជា ដំណើរការ កកាយ យកអាចម៌ដី ទៅលក់ យ៉ាងរលូន ពិតប្រាកដមែន ខណៈអាជ្ញាធរ ស្រុកអូរជ្រៅ និង មន្ទីររ៉ែនិង ថាមពល ខេត្តបន្ទាយមានជ័យ នៅមិនទាន់ ឃើញ ចុះត្រួតពិនិត្យ និង ទប់ស្កាត់ឡើយ។

ជុំវិញ បញ្ហា រណ្តៅដី ដ៏ធំ និង ជ្រៅជិត ដល់ ក្បាល ប្រែត មួយនេះ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២នេះ លោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្ត បន្ទាយមានជ័យ សារព័ត៌មាន យើងមិនអាច សុំការបំភ្លឺបានទេ ដោយសារ ខលមិនចូលសោះ ព្រោះ ខល ពេលណា ជាប់រវល់ ពេលនោះ ។ ដោយឡែក លោក យឹម សំណាង អភិបាលស្រុក អូរជ្រៅ នៅមិនទាន់អាច សុំការ បំភ្លឺ បានទេ ដោយសារ គ្មានលេខទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះអង្គភាព សារព័ត៌មាន យើង រីករាយ ទទួលការបំភ្លឺ ពីស្ថាប័ន ពាក់ព័ន្ធ និង ម្ចាស់ទីតាំង អាជីវកម្ម កាយអាចម៌ដី ខាងលើគ្រប់ពេល ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
857 នាក់
ម្សិលមិញ :
584 នាក់
សប្តាហ៍នេះ :
7887 នាក់
ខែនេះ :
26224 នាក់
3 ខែនេះ :
74344 នាក់
សរុប :
1893660 នាក់