ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ពិធីបុណ្យ ចូលឆ្នាំខ្មែរ អាចដំណើរយ៉ាងរលូន បានបង្ហាញពី ភាពជោគជ័យ របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុងការស្តារ សេដ្ឋកិច្ច ឲ្យល្អប្រសើឡើងវិញ
Tue,19 April 2022 (Time 06:16 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 1169នាក់)


ភ្នំពេញ ÷ ពិធីបុណ្យចូលឆ្នាំខ្មែរ បានបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្ហាញឱ្យអ្នកវិនិយោគមានទំនុកចិត្ត អាចមកបង្កើតអាជីវកម្មនានាបន្ថែមទៀត។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់ទៅថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានចេញដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ក្រោយពីខកខានអស់រយៈពេលពីរឆ្នាំ បន្ទាប់ពីរងផល ប៉ះពាល់ដោយកូវីដ-១៩។

លោកឧកញ៉ា បានបន្ដថា ភាពជោគជ័យនេះ បានកើតមានក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ហើយ ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងចូលឆ្នាំថ្មីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ក៏ដូចជារំហូរចរន្តសាច់ប្រាក់នៅទូទាំងប្រទេស ដែលជាកត្តាជំរុញឱ្យអាជីវកម្មនានាមាន ដំណើរការឡើងវិញ។

«ដំណើរការចូលឆ្នាំដែលប្រារព្ធពិធីប៉ុន្មានថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងមួយផងដែរនៃ ភាពជោគជ័យរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលនិងភាពជោជ័យក្នុងវិស័យបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជាយើងអាចឆ្លុះបញ្ចាំងឱ្យពិភពលោកក៏ដូចជាអ្នកវិនិយោគទុនអាចមើលឃើញថាកម្ពុជាអាចធានាបាននូវសុខុមាលភាពសម្រាប់អ្នក វិនិយោគ ជាពិសេសផ្នែកសុខភាពជំងឺឆ្លងគឺអាចឲ្យគាត់មានជំនឿចិត្តក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ»។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានឱ្យដឹងថា នៅឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
499 នាក់
ម្សិលមិញ :
507 នាក់
សប្តាហ៍នេះ :
3512 នាក់
ខែនេះ :
17839 នាក់
3 ខែនេះ :
58015 នាក់
សរុប :
2597679 នាក់