ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ជ្រូកយួន អត់ប៉ាស្ព័រ បន្តឆ្លងដែន ចូល មក ប្រទេសកម្ពុជា នៅឃុំចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ព្រំប្រទល់ ខេត្ត ស្វាយរៀង
Wed,04 May 2022 (Time 07:36 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 2506នាក់)


ខេត្តស្វាយរៀង៖ ក្រុមឈ្មួញ លួច នាំ សត្វជ្រូក រស់ ពី ប្រទេស យួន ឆ្លងដែន ចូលមក ប្រទេស កម្ពុជា ទាំងថ្ងៃ ទាំងយប់ ត្រង់ ចន្លោះព្រំដែន ចែកខេត្ត ព្រៃវែង-ស្វាយរៀង រាប់រយក្បាល សមត្ថកិច្ច ប្រាប់ថា ពិបាក បង្ក្រាប ដោយ ភូមិសាស្ត្រ វា ឆ្ងាយពី ភូមិ អ្នកស្រុក និង ឈ្មួញ អាច គេច សមត្ថកិច្ច ងាយស្រួល ដោយ ចន្លោះ ខេត្តទាំងពីរ ព្រៃវែង - ស្វាយ រៀង ។

បើ តាម សមត្ថកិច្ច បង្ហើបឲ្យ ដឹងថា ចំណុចឈ្មួញ ផ្ទេរទំនិញ និង សត្វជ្រូក រស់ នោះ គឺ នៅចំណុច ចន្លោះ ខេត្ត ព្រៃវែង -ស្វាយរៀង គឺ ស្ថិតនៅ ភូមិ ក្រាំងលាវ ឃុំចាម ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង និង ព្រំប្រទល់ ភូមិ ក្រាំលាវ ឃុំ ស្វាយធំ ស្រុក ស្វាយជ្រំខេត្ត ស្វាយរៀង ចំណែក ខាង វៀតណាម គឺនៅ ចន្លោះ ភូមិ ចុងចាំង ឃុំ ហ៊ឹងហា និង ភូមិហ៊ឹងប៊ីងបេ ឃុំ ហ៊ីងប៊ីងបេ ស្រុក តាំងហ៊ឹង ខេត្តឡុង អាង ។ ប្រភព បន្តថា នៅពេល មានបទ ល្មើស កើតឡើង សមត្ថកិច្ច ខាង ព្រំដែន ខេត្តទាំង ពីរ ពិបាក ធ្វើការ បង្ក្រាប បើ សមត្ថកិច្ច ព្រៃវែង មក ពួកគេ បើក រថយន្ត ចូលទៅ ដែនខេត្ត ស្វាយរៀង ។

ទាក់ទិន ករណីនេះ ឈ្មោះ គង់ ទាហាន ស្រុក ស្វាយជ្រំ នៅភូមិ តាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ បានចេញមកបំភ្លឺថា ចំពោះសត្វជ្រូករស់ ៤០ក្បាល ដែលនាំពី ប្រទេស វៀតណាមចូលមក ភូមិ ក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក កាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី ៣០ ខែ មេសា ២០២២ នោះ គឺ មិនមែន ជា ជ្រូក របស់លោក ដូច ការចោទ ប្រកាន់ របស់ សមត្ថកិច្ច និង កម្មករ លើក ជ្រូក នោះទេ លោកសូម បដិសេធន៍ ។

ទាក់ទិន ករណីនេះ ដែរ ឈ្មោះ ស៊ីន ហៅ ទីម ដែលជា អ្នកគោកជេ ជ្រូក វៀតណាម នៅភូមិក្រាំងលាវ ឃុំ ស្វាយធំ បាន ប្រាប់អ្នក សារព័ត៌មាន ថា តាមពិតជ្រូក ៤០ក្បាល នោះគឺខ្លួន បាន ទាក់ទង វៀតណាម លក់ឲ្យ ឈ្មួញម្នាក់ នៅ គោកចក ឃុំ គោកចក ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ចំនួន ៣០ក្បាល គេឲ្យគាត់ ៥០,០០០រៀល ប៉ុណ្ណោះ ហើយ ១០ក្បាល ទៀត មាន គេមក ទិញផ្ទាល់ ពីវៀតណាម គាត់មិន ស្គាល់ ទេ ហើយ ខណៈកំពុង ចូល ដឹក ជ្រូក ក៏មាន រថយន្តអ្នក សារព័ត៌មាន ២គ្រឿង ទៅដល់ ក៏ផ្អើល នាំគ្នាបើក រត់គេច រៀងៗ ខ្លួន រហូត ដល់ ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២២ ទើបត្រឡប់ មកយក ជ្រូក ទាំងនោះពី វៀតណាម ដឹកទៅ គោកខ្ចក ខេត្តព្រៃវែង តែម្តង។ ហើយចំពោះ អ្នករកស៊ី នាំជ្រូក រស់ ពីប្រទេសវៀតណាម ឆ្លងដែន ចូលមក ភូមិ ក្រាំងលាវ មាន ច្រើននាក់ ដោយ អ្នក ខ្លះគេ នាំយក ឲ្យ ក្រុមហ៊ុន ដឹកទៅ រាជធានីភ្នំពេញ ខ្លះ យក ទៅ ចែកចាយ ក្នុងខេត្ត ព្រៃវែង ខ្លះ ក៏មានយក ទៅ ចែកចាយ នៅ ស្វាយរៀង ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
538 នាក់
ម្សិលមិញ :
595 នាក់
សប្តាហ៍នេះ :
3535 នាក់
ខែនេះ :
20662 នាក់
3 ខែនេះ :
55537 នាក់
សរុប :
2649155 នាក់