ខេត្ត បន្ទាយមានជ័យ ÷ ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២ អង្គភាព សារព័ត៌មាន យើង បានទទួល ព័ត៌មាន មកថា នៅ វេលា ម៉ោង ១៣: ៣៥នាទី មាន ករណី ប៉ុនប៉ង មនុស្ស ឃាត មួយ ករណី នៅចំណុចដីចាក់ ស្ថិតនៅ ភូមិ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ បង្ក ឡើង ដោយជន សង្ស័យ ១នាក់ ឈ្មោះ វរះសេនីយ៍ទោ រ៉ា ទឹមច័ន្ទពិសី អាយុ ៤២ ឆ្នាំ ភេទប្រុស ឋានះ នាយរងការិយាល័យកិច្ចការ ផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តាះអាសន្ននៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ (សូមបញ្ជាក់ ថា តាមប្រភព ព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យ ទើបឡើងស័ក្តិ ៤កន្លះ )។ ជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ ៥៥ ឆ្នាំភេទ ប្រុសនៅភូមិ ថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ត បន្ទាយមានជ័យ មុខ របរសុី ឈ្នួល មើលសត្វក្របី។តាមប្រភព ពីកន្លែង កើត ហេតុ បានឲ្យដឹងថា ជនសង្ស័យ បាញ់ ប្រហារទៅ ជនរងគ្រោះ គឺដោយសា មូលហេតុ សត្វក្របី របស់ ជនរងគ្រោះ ចូលសុីស្មៅ ក្នុងដី របស់ ជន សង្ស័យ ទើបជន សង្ស័យ យក កាំភ្លើង ម៉ាក់ វាំងឡុង ប្រភេទ កាំភ្លើង បាញ់ សត្វ) បាញ់ជនរងគ្រោះ ចំនួន ១គ្រាប់ បណ្តាល ឲ្យរងរបួស ធ្ងន់ នៅ កន្លែង កើត ហេតុ ចំកំភួនជើង ខាងឆ្វេង ។ ប្រភព ពីកន្លែង កើតហេតុ បន្តឲ្យ ដឹងថា ជនសង្ស័យ បន្ទាប់ពី បាញ់ ជនរងគ្រោះ រួច បាន រត់ គេច ខ្លួនបាត់ ស្រមោល ។ រីឯ ជនរងគ្រោះ ត្រូវ បាន ដឹក យកទៅ ព្យាបាលនៅ មណ្ឌល សុខភាព អូរបីជាន់ ។ចំពោះ ករណីនេះ កំលាំងជំនាញ និង ប៉ុស្តិ៍ កំពុងកសាង សំណុំរឿង តាម នីតិវិធី ច្បាប់ ។មហាជន សង្ឃឹមថា នគរបាល ជំនាញ និង ស្ថាប័ន ពាក់ព័ន្ធ និង ស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ បានឆាប់ៗនេះ ដើម្បី ចាត់ការ តាមនីតិវិធី ច្បាប់ ៕
ចំនួនអ្នកទស្សនា