ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រថយន្តយីឌុប មានស្លាកយីហោ K ដឹកជញ្ជួន2023 សង្ស័យដឹកទំនិញគេចពន្ធចេញតាមច្រករបៀងទួលស្ដី ស្រុកចន្រ្ទា
Thu,26 October 2023 (Time 01:40 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 246នាក់)


ខេត្តស្វាយរៀង ៖ មាន​រថយន្តយីឌុបជាច្រើនគ្រឿង ដឹកទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៃ​ច្រក​ទ្វារ​ព្រំដែន​ទួលស្ដី ស្ថិត​នៅ​ភូមិ​កោះឬស្សី ឃុំ​ទួលស្ដី ស្រុក​ចន្រ្ទា ហើយ​មហាជន​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួល​បាន​សំណែន ទើប​គ្មាន​ការ​បង្ក្រាប​បែប​នេះ​។

ការ​បែកធ្លាយ​ខាងលើ​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុកា ឆ្នាំ​២០២៣ ដោយ​មហាជន​រាយការណ៍​ជូន​អ្នក​សារព័ត៌មាន​យើង​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ទួលស្ដីម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ក្រុម​ឈ្មួញ​លួច​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ខុសច្បាប់​នេះ មាន​រយៈពេល​ជាយួរមក​ហើយ គឺ​ក្រុម​ឈ្មួញ​បាន​ដឹក​ទំនិញតាមរថយន្តយីឌុបដែលមានស្លាកយីហោ(Kដឹកជញ្ជួន2023) ចេញ​ពេល​ថ្ងៃ និង ពេលយប់​ ហើយ​ក៏មិនបានដឹងថាបង់ពន្ធរួច ឬក៏សង្ស័យថាទំនិញគេចពន្ធ​ដែលទាំងនោះ រួម​មាន ៖ គ្រឿង​អេ​ឡេច​ត្រូ​និ​ច (​ម៉ាស៊ីនត្រជាក់ ទូទឹកកក​), ស្រា​ដប​, បារី​, ស្ករ​.​ស ។

ចំណែក​កម្មករ​លើក​ទំនិញ​ម្នាក់ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា យប់​ខ្លះ​ក៏​មាន​បង្កប់​ឈើ​ប្រណីត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដែរ ។ ប្រភព​បាន​បង្ហើប​ទៀត​ថា ពេល​ផ្ទេរ​ទំនិញ​ឆ្លង​ដែន គឺ​ពួក​គេ​ឃើញ​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន បាន​ទៅ​យក​ប្រាក់​ក្បាល​រថយន្ត​ពី​ឈ្មួញ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​ស្ថា​ប​ន័​ពាក់ព័ន្ធ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​គឺ​គ្មាន​អ្នក​ទទួល ចំណែក​អ្នក​ទទួល​បាន​ឆ្លើយ​ថា សូម​សួរ​ទៅ​ស្ថាប័ន​ជំនាញ​ទៅ​។

ពលរដ្ឋក៏ ស្នើរសុំដល់លោក ស្នងការខេត្តស្វាយរៀង និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មេត្តា ជួយចាត់មន្រ្តីជំនាញអោយចុះ តាមដានក្រុមឈ្មួញ ដែលលួចដឹកទំនិញចេញតាម ច្រករបៀងទួលស្ដី ស្រុកចន្រ្ទានេះផង មានដាក់ការសង្ស័យក្រែងមិនបានបង់ពន្ធ នាំអោយបាត់ចំណូលចូលរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
805 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6375 នាក់
ខែនេះ :
23940 នាក់
3 ខែនេះ :
73624 នាក់
សរុប :
1912076 នាក់