ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រណាំងទូក ង មានរយៈពេល ២ គឺថ្ងៃទី ២៨ និង ថ្ងៃទី ២៩
Sun,29 October 2023 (Time 12:00 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 184នាក់)


ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រណាំងទូក ង មានរយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ -២៩ ខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការមន្ទីរអង្គភាព បងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។

ឯកឧត្ដម ជា សុមេធី បានថ្លែងថា៖ ផ្តាំផ្ញើដល់កីឡាករចំនុះទូកទាំងអស់ សូម ថែរក្សាសុខភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រៃវែង ដែលរៀបចំពិធីនេះឡើងដើម្បីឱ្យពលរដ្ឋនៅខេត្តព្រៃវែងបានមកទស្សនាកម្សាន្តសប្បាយរីករាយ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រណាំងទូក ង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម)
ទូក ង ដែលចូលរួមប្រណាំងមាន
ទូក ង (វែង) មានចំនួន ១៤ ទូក
ទូក ង (ខ្លី) មានចំនួន ៤៤ ទូក
ដោយមានទូកចំនួន ៥៨ទូក ចូលរួមប្រកួតប្រណាំង។ ក្នុងរយៈពេល ២ថ្ងៃនេះ រដ្ឋបាលខេត្តក៏មានការការប្រគុំតន្ត្រី បាញ់កាំជ្រួច និងមានស្តង់តាំងពិព័រណ៌ផលិតផលផ្សេងៗជាច្រើនមុខផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
780 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6350 នាក់
ខែនេះ :
23915 នាក់
3 ខែនេះ :
73599 នាក់
សរុប :
1912051 នាក់