ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ បាននាំយក ព្រះរាជអំណោយ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងអំណោយផ្តល់ជូនកីឡាករទូក ង ខេត្តព្រៃវែង ចំនួន៥៦ទូកដែលបានចូលរួមប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនេះ។ ថ្លែងនៅក្នុងឱកាសនោះដែ ឯកឧត្ដម អភិបាលខេត្ត បានប្រសាសន៍ផ្តាំផ្ញើរដល់កីឡាករចំណុះទូកទាំងអស់ត្រូវ ថែរក្សាសុខភាព និងគោរពបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការរៀបចំប្រណាំងទូក ធ្វើយ៉ាងណាឱការប្រណាំងទូកនេះទទួលបានជោគជ័យ សម្រាប់ខេត្តព្រៃវែង និងស្រុករបស់យើង។ ក្នុងឱកាស់នោះដែរ ឯកឧត្ដម អភិបាលខេត្តព្រៃវែង និងក្នុងនាមគណៈកម្មការគ្រប់គ្រងទូកងខេត្តព្រៃវែង សូមក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គល ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដេីម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូនចៅរបស់ព្រះអង្គ រស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។ ព្រះរាជអំណោយ និងអំណោយដែលបានផ្តល់ជូននោះមាន៖ ១-ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងឧបត្ថម្ភជូនក្នុងមួយទូក ២០០,០០០រៀល សរុបចំនួន ១១,២០០,០០០រៀល២-អំណោយព្រឹទ្ធសភាជាតិនៃកម្ពុជា ឧបត្ថម្ភជូនក្នុងមួយទូក ៤០០,០០០រៀល សរុបចំនួន ២២,៤០០,០០០រៀល៣-ថវិកាគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឧបត្ថម្ភកីឡាករទូកក្នុងមួយនាក់ ១០,០០០រៀល សរុបចំនួន ៤៦,៨២០,០០០រៀល៕
ចំនួនអ្នកទស្សនា