ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឪពុកជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ តែកូន ជាអ្នកបំផ្លាញព្រៃឈើ
Sun,01 January 2023 (Time 07:38 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 438នាក់)


ខេត្តសៀមរាប ÷ មានសេចក្តីរាយការណ៍ មកថា មេឈ្មួញឈើជើងខ្លាំងម្នាក់ឈ្មោះ រ៉ា ដែលល្បីឈ្មោះ បោះសំឡេង ប្រចាំស្រុកស្វាយលើ ដែលប្រជាពលរដ្ឋ និងឈ្មួញឈើដទៃទៀត បានលួចបង្ហើបអោយដឹងថា ត្រូវជា កូនរបស់លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ។

ប្រភពពី ក្រុមឈ្មួញ ដែលខ្ស័យធន់ និង ដកខ្លួនពីមុខជំនួញបទល្មើសព្រៃឈើ បានខ្សឹ ប អោយដឹងទៀតថា មេឈ្មួញឈើឈ្មោះ រ៉ា ដែលត្រូវជាកូន លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ គឺបានចេញមុខ ប្រលូករកស៊ីបទល្មើសព្រៃឈើ ជាយូរឆ្នាំណាស់មកហើយ តាំងតែមាន ឡាន បាឡែន សំរាប់ធ្វើជាមធ្យោបាយដឹកជញ្ជួន បទល្មើសព្រៃឈើ ហើយប្តូរមកដឹកជញ្ជូនតាមរថយន្ត NISSAN NAVARA តែបែរជា មិនដែលឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ណាម្នាក់ចេញ ទៅបង្ក្រាបសោះឡើយ ។ មជ្ឍដ្ឋាននានា បានលើកឡើងថា « បើមិនមានការ បើកដៃ បើកភ្លើងខៀវ ពីសំណាក់លោក ម៉ែន វុទ្ធី នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ដែលត្រូវជាឪពុក មេឈ្មួញ ឈ្មោះ រ៉ា ក៏មិនហ៊ាន ថ្លើមធំ រកស៊ីដឹកជញ្ជូន បទល្មើសព្រៃឈើ ដោយខុស ច្បាប់ដែរ » ។

តាមប្រភពដដែល បានបញ្ជាក់ថា មេឈ្មួញឈើឈ្មោះ រ៉ា គឺបានធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើពីរខេត្ត ព្រះវិហារ ចូលមកចែកចាយតាមដេប៉ូ និង សិប្បកម្ម នៅក្នុងក្រុងសៀមរាប។ រហូតមកដល់បច្ចុប្បន្ននេះ នៅ តែមិនទាន់ឃើញ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និង លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ចុះទប់ស្កាត់ ឬបង្រ្កាប ឡើយ ..! សង្ស័យ លោក មិនដឹង ឬយ៉ាងណា ឬក៏ដឹងហើយ តែលួចសង្ងំធ្វើជាមិនដឹង?

ចំពោះបញ្ហាខាងលើលោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានបដិសេធថា កូនរបស់លោកគឺដឹកអុសឲ្យម្ដាយមីង ដើម្បីដុតតែប៉ុណ្ណោះ មិនមែនដឹកបទល្មើសព្រៃឈើ ដូចសារព័ត៌មានឈ្មោះ ឆោម ស៊ីថា បង្ហោះឡើយ ។

ទោះបីជា មានការបកស្រាយបដិសេធ ពីលោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាល ព្រៃឈើ ស្រុកស្វាយលើ យ៉ាងណា ក៏ដោយ បើយោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅក្នុងទ្រុងឡាន របស់ឈ្មោះ រ៉ា ត្រូវបានគេសង្កេត ឃើញថា ដឹកជញ្ជូនឈើ សុទ្ធតែប្រភេទឈើប្រណីត មិនមែនជាអុស ដូចលោក ម៉ែន វុទ្ធី ធ្វើការ បកស្រាយ នោះទេ ។

អាស្រ័យហេតុនេះ ហើយ មហាជន ស្នើដល់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប ដាក់អធិការកិច្ច បើកការស៊ើបអង្កេត អោយបានស៊ីជម្រៅ ជុំវិញករណី នេះផង ។ ម្យ៉ាងវិញទៀត គួរតែមានវិធានការ តាមផ្លូវច្បាប់ មិនគួរលើកលែងអោយឡើយ ចំពោះមេឈ្មួញឈ្មោះ រ៉ា និងក្រុមឧក្រិដ្ឋជនព្រៃឈើដទៃទៀត ដើម្បីរួមចំណែក ការពារ និង ទប់ស្កាត់ បទល្មើសព្រៃឈើ ក្នុងប្រទេសកម្ពុជា ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
785 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6355 នាក់
ខែនេះ :
23920 នាក់
3 ខែនេះ :
73604 នាក់
សរុប :
1912056 នាក់