ខេត្តព្រៃវែង៖ បនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងអាប៉ោង កំពុងបើកដំណើរការ និង បើកអោយជនជាតិខ្មែរចូលលេង យ៉ាងគគ្រឹគ គគ្រេង ជារៀងរាល់ថ្ងៃ អត់ឃើញមានរំខានដល់អជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បន្តិចសោះឡើយ ។ បនល្បែងដ៏ធំនេះកាស៊ីណូម៉ូណាកូស្ថិតនៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងតែផ្គើន នឹង ប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលសម្តេចតែងតែ ជំរុញអោយអាជ្ញាធរត្រូវទប់ស្កាត់កុំអោយប្រជាពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាក់ស្តែងបនល្បែងមួយនេះ កំពុងតែផ្តើន និង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច យ៉ាងពេញទំហឹង ។តាមប្រភពពីអ្នក ញៀនល្បែងនៅទីនោះ បានប្រាប់សារព័ត៌មានយើងថា៖ បនល្បែងនេះគឺបើកដំណើរការអោយជនជាតិតខ្មែរចូលលេងដោយសេរី ហើយបើកអស់រយៈពេល ជាច្រើនខែ មកហើយ ។ ដែលធ្វើអោយពួកគាត់លេងចាញ់ ខ្លះអស់ដី ខ្លះអស់ម៉ូតូ រហូតដល់អស់លុយហូបបាយទៀតផង ដោយពេលខ្លះពួកគាត់ចាញ់អស់ប្រាក់ រហូតដល់សុំបាយបនល្បែងនោះហូបក៏មាន ។ អ្នកញៀនល្បែងដដែលបានបន្តទៀតថា ៖ បនល្បែងនេះ មានជនបរទេស ឬ ជនជាតិវៀតណាមចូលលេងតិចតូចណាស់ គឺ៩០ភាគរយទៅហើយ ជាជនជាតិខ្មែរ ដែលចូលលេងនៅក្នុងបនល្បែងនោះ ។ចំណែក លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានប្រាប់តាមទូរស័ព្ទថា អត់មានខ្មែរចូលលេងបនល្បែងនោះទេ បើរមានមែន ម្ចាស់បនល្បែងនោះ ជាអ្នកទទួលខុសត្រូវ នេះជាសម្តីរបស់លោកអធិការស្រុកព្រះស្តេច ។ រីឯលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច សារព័ត៌មាន យើង បានទំនាក់ទំនង តាមរយៈលេខ ០១០ ៤៤៤៦១៦ . ០៨៨ ៧១៧ ៧០០០ តែលេខរបស់លោកអភិបាលស្រុកទាំងពីរខ្សែរនេះ ទាក់ទងមិនបានឡើយ ។ជុំវិញបញ្ហានេះនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ នេះ អង្គភាព សារព័ត៌មាន ហ្រ្វាយដេ ដេលី ញូស៍ (Friday Daily News ) យើង បានព្យាយាម ខលតាមទូរស័ព្ទ ចូលជាច្រើនដង ដើម្បី សុំការបំភ្លឺពីលោក ព្រុំ សន្ធរ ស្នងការខេត្ត ព្រៃវែង តែលោកមិនទទួលនោះទេ ។ដូច្នេះសំណូមពរលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកចាត់វិធានការបង្រ្កាបបនល្បែងដុះស្លែរដែលបើកអោយជនជាតិខ្មែរចូលលេង យ៉ាងភ្លួកទឹក ភ្លួកដី មួយនេះផងទាន បើមិនដូច្នេះទេ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញនោះ ប្រាកដជាគ្មានប្រសិទ្ធភាពឡើយ ។ ជាពិសេស ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ ជំរុញអោយមន្រ្តីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
ចំនួនអ្នកទស្សនា