ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ក្រុមហ៊ុន ទទួលដេញថ្លៃ សាងសង់ផ្លូវបេតុង ក្នុងតំលៃទាបពេក ពលរដ្ឋព្រួយបារម្ភ ផ្លូវគ្មានគុណភាព ក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
Wed,13 December 2023 (Time 03:47 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 443នាក់)


ខេត្តស្វាយរៀង៖ មានការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែរ ដែលមានក្រុមហ៊ុនជាច្រើនបានដើរនិយាយចរចាចែកថ្លែទឹកតែគ្នា ដោយក្រុមហ៊ុនមួយចំនួនបានទារតម្លៃថ្លៃពេច ទើបអ្នកដាក់ដេញថ្លៃ ដាក់តម្លៃទាប គឺតម្លៃទាបមិនដែលធ្លាប់មានអ្នកជំនាញនិយាយថា មិនសង្ឃឹមថា ផ្លូវមានគុណភាពនោះទេ សូមឲ្យម្ចាស់គម្រោងពិនិត្យលើកផ្លូវឲ្យបានម៉ត់ចត់តាមស្តង់ដា និងកិច្ចសន្យា ការដាក់ដេញថ្លៃនេះនៅអំឡុងខែឧសភាឆ្នាំ 2023នៅសាលាសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀង។

បើតាមមន្ត្រីសាលាសង្កាត់ព្រៃឆ្លាក់បានឲ្យដឹងថា ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែរគឺ៖គម្រោងដេញថ្លៃសាងសង់កែលម្អផ្លូវដីក្រាលបេតុងអាមេប្រវែង ៤២០ម៉ែត្រ   តម្លៃប៉ានស្មាន១៦៨.៤៧៨.៣០០រៀល ហើយមានចំនួន៦ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយដែលទទួលបានគឺ ឈ្មោះ សោម ម៉ូលីដែលជាអ្នកចូលរួមដេញថ្លៃរបស់ក្រុមហ៊ុនរម្យខត្តិយា ដេញបានតម្លៃទាបជាងគេ ៧៥.៦០០.០០០រៀល។

ពលរដ្ឋស្នើរសុំ អោយឯកឧត្តមអភិបាលខេត្តស្វាយរៀងមេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្រតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់) លួចដាក់សរសៃរដែកតូច ឬចងដែករង្វើលៗដាក់ សរសៃដែកផ្ទាល់ដីចាក់បេតុងតែម្ដង និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។មហាជនធ្លាប់បានរិះគន់ថា ផ្លូវបេតុងកន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្ល ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បាននៃថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។មហាជនសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស  មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ ។

ជុំវិញករណីខាងលើនៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ លោកចៅសង្កាត់ ព្រៃឆ្លាក់ បានអោយសារព័ត៌មាន Friday Daily News យើងដឹងថា គឺក្នុងនាមលោកជាចៅសង្កាត់ រួមជាមួយ មន្ត្រីជំនាញ លទ្ធកម្ម និង ម្ចាស់គំរោង តែងចុះតាមដាន ពិនិត្យ ជាប្រចាំ សង្កេតឃើញថា ក្រុមហ៊ុន ធ្វើត្រឹមត្រូវ តាមស្តង់ដារ បច្ចេកទេស តែទោះយ៉ាងណា ការសាងសង់ ប្រាកដជាធ្វើមិនបាន ត្រឹមត្រូវ១០០ភាគរយនោះទេ គឺអាចមានកំហុស ខុស ឆ្គងខ្លះ តែខាងមន្ត្រីជំនាញពាក់ព័ន្ធ តែងប្រាប់ ឬ ណែនាំ អោយក្រុមហ៊ុនមួយនេះនកែចំនុចខ្វះខាត ជានិច្ច ។ លោកបន្តថា ការដេញថ្លៃ របស់ក្រុមហ៊ុន បានថ្លៃឬថោក គឺលោកមិនដឹងទេនេះជារឿងរបស់ក្រុមហ៊ុន សំខាន់ក្រុមហ៊ុន ត្រូវសាងសង់អោយត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ។

រីឯលោកស្រី ប៊ុន ចិន្តា មន្រ្តីជំនាញលទ្ធកម្មខេត្តស្វាយរៀង បានអោយដឹងនៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ ដដែលនេះថា ជាទូទៅមុនចាប់ផ្តើមអនុវត្តន៍គំរោងនីមួយៗ គឺមានប្លង់បច្ចេកទេស ដែលមន្រ្តីជំនាញលទ្ធកម្មតែងតែយកទៅជូនសង្កាត់ និងណែនាំសង្កាត់ដើម្បីតាមដានត្រួតពិនិត្យ តាមគំរោងនីមួយៗអោយត្រឹមត្រូវ តាមប្លង់បច្ចេកទេស ហើយក្នុងមួយសប្តាហ៍ មន្រ្តីជំនាញលទ្ធកម្មយ៉ាងហោចណាស់ចុះទៅតាមដានឬត្រួតពិនិត្យ ២ថ្ងៃ ។ ក្នុងករណីនេះទៀតសោត លោកស្រី ប៊ុន ចិន្តា សុំមិនធ្វើការបកស្រាយច្រើនទេ ដោយសារលោកស្រី ដល់ម៉ោងចូលប្រជុំ ដោយលោកស្រីបានលើកឡើងថា បើមានចង្ងល់អ្វីបន្ថែមទៀត សូមសួរទៅសង្កាត់ ។

ដោយលោក ម្ចាស់ក្រុមហ៊ុន រម្យខត្តិយា អង្គភាពយើង មិនអាចស្វែងរកការបំភ្លឺបានទេ ដោយ គ្មានលេខទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះអង្គភាពសារព័ត៌មាន Friday Daily New រង់ចាំទទួលការបំភ្លឺ រៀងរាល់ម៉ោងធ្វើការ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
241 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4507 នាក់
ខែនេះ :
17447 នាក់
3 ខែនេះ :
65271 នាក់
សរុប :
2738317 នាក់