រក្សាសិទ្ធិដោយ «« អង្គភាព គេហទំព័រ ហ្រ្វាយដេ ដេលី ញូស៍ »» ហាមថត ចំលង ..! ខេត្តបន្ទាយមានជ័យ ÷ ទីតាំង ហ្គេមបាញ់ត្រី មួយកន្លែង កំពុង ចាប់ផ្តើមលួច បើកទទួល ភ្ញៀវអោយចូលលេង ជារៀងរាល់ថ្ងៃ ហាក់កំពុងផ្គើនជាមួយសមត្ថកិច្ចក្នុងមូលដ្ឋាន ដែលសមត្ថកិច្ច តែងតែយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ បង្ការ និង បង្ក្រាប រាល់បទល្មើសនានា ជាពិសេស គឺល្បែងសុីសង ។ គេ នៅមិនទាន់ដឹងនៅឡើយនោះទេ ថាទីតាំងល្បែងហ្គេមបាញ់ត្រី កំពុងពង្វក់ស្មារតី កូនខ្មែរ មួយចំនួន អោយចូលទៅលេងជារៀងរាល់ថ្ងៃនេះជារបស់អ្នកណាឡើយ បានជាក្លាហាន ហ៊ានបើក ដំណើរការ ទទួលភ្ញៀវ អោយចូលលេង ហាក់មិនខ្លាចរអាជាមួយ សមត្ថកិច្ច ក្នុងមូលដ្ឋានបែបនេះ។ ទីតាំងល្បែងនេះ ស្ថិតនៅ ចំនុចផ្សាររ៉ា ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។យ៉ាងណាមិញ មហាជន សង្ឃឹមថា សមត្ថកិច្ច ក្នុងមូលដ្ឋាន ជាពិសេសលោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត និងចាត់មន្ត្រីក្រោមឱវាទ ចុះបង្រ្កាបទីតាំងល្បែងសុីសងមួយនេះ ជាបន្តទៀត ផងចុះ ដើម្បីលុបបំបាត់ ល្បែងស៊ីសងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ជាពិសេស ដើម្បី ចូលរួម ចំណែក រក្សាសុខសុវត្ថិភាព ជូនពលរដ្ឋ ព្រោះ ល្បែងស៊ីសង ក៏ជាធាតុផ្សំមួយផ្នែកក្នុងការបង្កើតអោយកើតមានជា ករណី ហឹង្សាក្នុងគ្រួសារ ករណី លួច ឆក់ និង ប្លន់ផងដែរ ។ការលេងល្បែងសុីសង នាំអោយ ជីវិត និង អានាគត់ ជួបនៅសេចក្តីវិនាស ។ មូលដ្ឋានមានសុខសុវត្ថិភាព គឺជាមូលដ្ឋាន គ្មានល្បែងសុីសង គ្មាន ការប្រើហឹង្សាក្នុងគ្រួសារ គ្មានអំពើលួច ឆក់ និង ប្លន់។ ដូច្នេះយើងចូលរួមទាំងអស់គ្នា ដើម្បី រក្សាសុខសុវត្ថិភាព ជូនពលរដ្ឋ ខ្មែរ និង ប្រទេសជាតិទាំងមូល ដោយអនុវត្តន៍តាម គោលនយោបាយ ទាំង៧ចំនុចរបស់ រាជរដ្ឋាភិបាល ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ៕
ចំនួនអ្នកទស្សនា