ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អ្នកគ្រូបង្រៀនកិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់
Tue,26 December 2023 (Time 11:16 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 99នាក់)


បន្ទាយមានជ័យ៖អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

អ្នកគ្រូឈ្មោះ អឿ មុន្នី ដែលជាគ្រូបង្រៀនសាលាបឋមសិក្សាសុខសាន្តបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុកអាខោនផ្ទាល់ខ្លួននិងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាបានប្រគល់ប័ណ្ណសសើរនិងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែតនិងសិស្សក្នុងសាលារៀននិងសំណេរដែលមានក្លឹមសារថា៖សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៍ខ្ពង់និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដ៍ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដែលបានស្ម័គ្រចិត្តជាគ្រូបង្រៀនជាបកិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្តចាប់ពីឆ្នាំ២០០៦ដល់២០២៣នេះមានរយៈពេល១៦ឆ្នាំហើយ។

អ្នកគ្រូបានបញ្ជាក់ថា៖កាលពីឆ្នាំ២០០៦អ្នកគ្រូបង្រៀនទទួលបានប្រាក់ខែ១ខែចំនួន១៣ម៉ឺនរៀល នៅឆ្នាំ២០២៣នេះទទួលបានប្រាក់ខែ១ខែចំនួន១.១២០.០០០រៀល ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៣នេះលោកនាយកសាលានិងមន្ត្រីការិល័យអប់រំក្រុងប៉ោយប៉ែតបានអោយនាងខ្ញុំបញ្ឈប់បង្រៀននៅសាលាបឋមសិក្សាសុខសាន្តហើយលោកនាយកសាលាបឋមសិក្សាសុខសាន្តដាក់ប្អូនប្រុសរបស់េថា៖ចំណែកអ្នកគ្រូរស់នៅក្នុងភូមិសុខសាន្តតែគ្រូបង្រៀនជាបកិច្ចសន្យា២នាក់ដែលជាសាច់ញាតិលោកនាយកមិនមែននជាអ្នកស្រុកនេះឡើយអ្នកគ្រូពោលពាក្យថាដូចបទចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវ៉ន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រគ្រូល្អនោះនៅឯណាលោកនាយកធ្វើបែបនេះវាដូចជាអយុត្តិធម៌ពេកហើយចំពោះខ្ញុំធ្វើបែបនេះដូចជាកាច់បំបាក់ដៃទាំងសងខាងរបស់ខ្ញុំ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា៖តាមពិតអ្នកគ្រូ អឿ មុន្នី គាត់មានវ័យចំណាស់ហើយមានធ្វើកិច្ចសន្យានៅការិយាល័យអប់រំក្រុងប៉ោយប៉ែត សុំបង្រៀនរយៈពេល១ឆ្នាំពេលនេះដល់កិច្ចសន្យាទើបសុំអោយអ្នកឈប់សម្រាក ដើម្បីអោយក្មេងៗជំនាន់ក្រោយបានបង្រៀនជួយលើវិស័យអប់រំ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
242 នាក់
ម្សិលមិញ :
960 នាក់
សប្តាហ៍នេះ :
5590 នាក់
ខែនេះ :
23463 នាក់
3 ខែនេះ :
69678 នាក់
សរុប :
1883020 នាក់