ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម វង សូត ចុះពិនិត្យការងារជីកស្ដារប្រឡាយរំដោះទឹកនៅជុំវិញផ្ទះអតីតយុទ្ធជន៤០០ខ្នង ក្នុងភូមិជីកដី ស្រុករមាសហែក
Sun,22 January 2023 (Time 07:15 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 276នាក់)


ខេត្តស្វាយរៀង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យការងារជីកស្ដារប្រឡាយ រំដោះទឹកនៅជុំវិញផ្ទះអតីតយុទ្ធជន ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ឯកឧត្តម វង សូត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាកម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក ដែលជានិច្ចកាសម្ដេចតែងតែនឹករលឹក និងយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់នៅចំពោះបងប្អូនអតីតយុទ្ធជនផងដែរ។

ឯកឧត្តម វង សូត បានបញ្ជាក់ថា គោលនយោបាយលើកកម្ពស់សុខមាលភាពរបស់អតីតយុទ្ធជនគ្រួសារ អតីតយុទ្ធជនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ពិសេសជម្រកស្នាក់នៅក្នុងនោះខេត្តស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ផ្ទះ៤០០ខ្នង សម្រាប់អតីតយុវជន គ្រួសារអតីតយុទ្ធជន និងគ្រួសារមានគុណអំណាចចំពោះប្រទេសជាតិ ក្នុងនោះរដ្ឋបាលខេត្តរួមនិងមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ក្រុងបានចូលរួមឧបត្តមបន្ថែមលើស្បៀងអាហារពូជដំណាំ ពូជសត្វដើម្បីធ្វើការដាំដុះ និងចិញ្ចឹមសំដៅកែលំអរបន្ថែមលើរបបដែលរាជរដ្ឋាភិបាលឧបត្ថម្ភ។

រដ្ឋមន្ត្រីបានបន្ថែមថា ជាក់ស្ដែងថ្ងៃនេះ ក្នុងនាមឯកឧត្តមផ្ទាល់ និងក្រុមគ្រួសារ សហការី បានផ្ដល់ថវិកាចំនួន១៧០០០ដុល្លារ សម្រាប់ជីកស្តាប្រឡាយរំដោះទឹកចេញពីភូមិផងដែរ។

ឯកឧត្តម វង សូត បានណែនាំដល់ក្រុមការងារជីកស្ដារប្រឡាយរំដោះទឹក ត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមប្លង់គោល និងបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ដល់ការរំដោះទឹកចេញពីភូមិឲ្យបានរលូន ចៀសវាងនាំឱ្យលិចទឹកបន្តទៀត។

ជាមួយគ្នានេះ លោកអតីតព្រិនបាលឯក ម៉ី ស៊ឿននិងលោកព្រំ សារីយុទ្ធជនពិការ បានសំដែងនូវការសប្បាយរីករាយចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជម្របស្នាក់នៅ ពិសេសថ្ងៃនេះតាមរយៈ ឯកឧត្តម វង សូត បានផ្ដល់ថវិកាជួយជីកស្តាប្រឡាយរំដោះទឹកចេញពីភូមិ ខណៈដែលនៅរដូវវស្សាក្នុងភូមិទាំងមូលបានរងប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឲ្យភោគផលដំណាំខូចខាត ពិសេសប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វស្នាក់នៅផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
808 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6378 នាក់
ខែនេះ :
23943 នាក់
3 ខែនេះ :
73627 នាក់
សរុប :
1912079 នាក់