ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លើកនេះ ផ្អើលភូមិមិត្តភាព ក្រុងប៉ោយប៉ែត
Sun,03 December 2023 (Time 05:42 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 258នាក់)


ខេត្តបន្ទាយមានជ័យ ÷ នៅរសៀល ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត ចុះបង្ក្រាប ទីតាំង លួចលាក់ ប្រមូលផ្តុំគ្នា បើកជល់មាន់ ដាក់លុយ ដែលបានស្រែកហ៊ោកញ្ជ្រៀវជាប្រចាំ បង្ករផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ ។

ទីតាំង ជល់មាន់នេះឋិតនៅចំណុចកំពតព្រៃមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ភូមិ មិត្តភាពសង្កាត់ ប៉ោយប៉ែត ជាប់ព្រំប្រទល់ (ភូមិព្រៃ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រតិបត្តិការ នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត បាន ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង បានចំនួន ០២នាក់ និង ដកហូត ម៉ូតូ បាន ចំនួន ជិត១០គ្រឿង រួមជាមួយ មាន់ជល់ រស់ ចំនួន ជាង ១០ ក្បាល និង មាន់ងាប់ ចំនួន ១ក្បាល ។

ក្រោយចុះបង្រ្កាប សមត្ថកិច្ច បាន នាំយកក្រុមអ្នកញៀនល្បែង និង វត្ថុតាង រួមមានដូចខាងលើ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត ដើម្បីរៀបចំ ចាត់ការ តាមនីតិវិធី ។

គួររំលឹកផងដែរថា ចំពោះទីតាំងមួយនេះ កាលពី ២ ទៅ ៣ថ្ងៃមុន កម្លាំង ប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត បានចុះទៅបង្រ្កាបម្តងហើយ តែឃាត់ខ្លួន អ្នកញៀនល្បែងមិនបានទេ លុះស្អែកឡើង ទីតាំងមួយនេះ បានបើកលេងធម្មតា ដោយមិនខ្លាចញញើត និង សមត្ថកិច្ច ឡើយ ទើបដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ សមត្ថកិច្ច ចុះទៅបង្រ្កាបម្តងទៀត ឈានដល់ការឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងបានចំនួន០២នាក់ និង ដកហូតម៉ូតូ បាន ចំនួន ៩គ្រឿង ហើយនិង មាន់ជល់ចំនួនជាង១០ក្បាល ។

ក្នុងកិច្ចប្រតិបត្តិការនេះ ពលរដ្ឋដែលស្អប់ល្បែងសុីសង បានសាទរ យ៉ាងខ្លាំង ចំពោះសមត្ថកិច្ច ដែលបាន យកចិត្តទុកដាក់ ពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយពលរដ្ឋ សង្ឃឹមជឿជាក់ យ៉ាងមុតមាំចំពោះ សមត្ថកិច្ចនិងបន្តចុះបង្រ្កាបជាបន្តទៀត ចំពោះទីតាំងណា ដែលលួចបង្កប់អោយមានល្បែងសុីសង ក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត និង ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ទាំងមូល ព្រោះយើងដឹងហើយ ថា ល្បែងស៊ីសង វាគឺជាធាតុផ្សំមួយផ្នែកបង្ករអោយកើតមាន ជាអំពើហឹង្សា ក្នុងគ្រួសារ អំពើលួច ឆក់ និង ប្លន់ ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
749 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6319 នាក់
ខែនេះ :
23884 នាក់
3 ខែនេះ :
73568 នាក់
សរុប :
1912020 នាក់