ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទំនិញគេចពន្ធ សម្រុកនាំចេញ តាមច្រកស្រម៉ ក្នុងស្រុកកំពង់រោទិ៍ ទៅ វៀតណាម យ៉ាងគគ្រឹកគគ្រេង
Fri,03 February 2023 (Time 06:39 PM)
ដោយ ៖ លោក វិរ: (ចំនួនអ្នកអាន: 463នាក់)


ខេត្តស្វាយរៀង៖ មានរថយន្តធុនយក្សប្រភេទវ៉េអង ជាច្រើនគ្រឿងបានដឹកទំនិញពេញៗទ្រុងសង្ស័យជាទំនិញគេចពន្ធ ដោយសម្រុកដឹកទៅទម្លាក់នៅជិតច្រករបៀងនៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ដូចគេហែកឋិន ដោយមានសមត្ថកិច្ចជាច្រើនស្ថាបន័នៅអមដំណើរ។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២កុម្ភៈរហូតមកព្រឹកថ្ងៃទី៣កុម្ភៈ២០២៣នៅចំណុចច្ររបៀងស្រម៉ ស្ថិតនៅភូមិស្រម៉ឃុំខ្សែត្រ ស្រុកកំពង់រោទ៌។

ទាក់ទិនករណីនេះដែរលោកវរៈសេនីយ៍ឯក យ៉ន សុផល ប្រធាននគបាលវរៈការពារព្រំដែននៃវរៈសេនាតូចលេខ ៦០៩ បានប្រាប់ឲ្យដឹងថា រថយន្តប្រភេទវ៉េអង ចំនួន២គ្រឿងនោះគឺដឹកទំនិញ ខោ អាវ គីបនិងខោអាវជជុះ វង្វេងផ្លូវ បានដាច់កាឡេ ទៅមុខលែងរួច ក៏លើកទំនិញចុះ ហើយយកគ្រឿងប្រឡាស់ទៅជួសជុល រួចសមត្ថកិច្ចឲ្យលើកទំនិញដឹកត្រឡប់ក្រោយវិញ ឮថា រថយន្តដឹកទំនិញ ២ គ្រឿងនេះគោលដៅដឹកទៅខេត្តត្បូងឃ្មុំ។ ចំណែកមហាជនវិញនាំគ្នាសើចហួសចិត្ត ដំណើរឆ្ពោះទៅខេត្តត្បូងឃ្មុំ វង្វេងមកដល់ច្រករបៀងស្រម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។

បើតាម សមត្ថកិច្ច នគបាលឃុំខ្សែត្រ បានបង្ហើបឲ្យដឹងថា វង្វេងស្អី ! គឺរថយន្តធុនយក្សប្រភេទវ៉េអង ដឹកទំនិញពេញៗទ្រុង បើកបរចុះពីផ្លូវជាតិលេខ១ឆ្ពោះតាមផ្លូវជាតិលេខ ៣១៤D មករង្វង់មូលរូបក្រពើ ទីរួមស្រុកកំពង់រោទ៌បទឆ្វេងមកដល់ក្តោងទ្វាវត្តក្តីកណ្តាល ឆ្ពោះទៅច្រករបៀង ស្រម៉ នៃប៉ុស្តិ៍វរៈការពារព្រំដែនស្រម៉ គោលបំណងផ្ទេរទំនិញ ដាក់លើត្រាក់ទ័រវៀតណាមដឹកឆ្លងដែន(ចេញតាមច្រកខណ្ឌទ្រី)ទៅប្រទេសវៀតណាម។ ប្រភពដ៏ដែលបានបន្តថា មានរថយន្តធុនយក្សដឹកទំនិញ គេចពន្ធទាំងនេះគឺបានធ្វើសកម្មភាព ១ខែមកហើយ មិនមែនទើបតែ យប់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះទេ ហើយរថយន្តទាំងនេះបានដឹកទំនិញលើសទម្ងន់ ដឹកដុំបាល់ក្រណាត់និងខោអាវគីប ក្នុង ១គ្រឿងចាប់ពី ៣៥តោន ទៅ ៤៥តោនបង្កឲ្យបាក់ស្រុតផ្លូវខូច ជាច្រើនកន្លែង បានបំផ្លាញផ្លូវលំនិងផ្លូវក្រាលកៅស៊ូជនបទ ហើយបើគ្មានការទប់ស្កាត់ទេ ផ្លូវជនបទនិងលូកាត់ថ្នល់ពិតជាបាក់ស្រុតខូចជាមិនខានទាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
228 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4494 នាក់
ខែនេះ :
17434 នាក់
3 ខែនេះ :
65258 នាក់
សរុប :
2738304 នាក់