បើយោងតាមច្បាប់រ៉ែ និង ថាមពល ការជីករណ្តៅដី កាយយក អាចម៌ដី លក់ គឺអនុញាត អោយជីកជម្រៅ ត្រឹមតែ ៥ ម៉ែត្រ ប៉ុណ្ណោះ ។ ក៏ប៉ុន្ដែ ឥលូវនេះ បែរជា គេសង្កេត ឃើញ ថា មានក្រុមហ៊ុន ឯកជន មួយ បានធ្វើអាជីវកម្ម កាយអាចម៌ដី លក់ ក្នុងទំហំដី ប្រមាណជា ( ៣ហិចតា ទៅ ៤ហិចតា) ជីកជម្រៅ រហូត ទៅដល់ជាង ១០ម៉ែត្រ ដែលផ្ទុយ ពីច្បាប់រ៉ែ និងថាមពល ។ ទីតាំងរណ្តៅ ដី មួយនេះ នៅ តាមបណ្តោយ ផ្លូវជាតិ លេខ៥ ក្បែរព្រំប្រទល់ ស្រុកអូរជ្រៅ រវាង ក្រុងសិរីសោភ័ណ ឋិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។តាមប្រភពព័ត៌មាន បានបញ្ជាក់ថា រណ្តៅដី មួយនេះ ជារបស់មេឈ្មួញម្នាក់ (លាក់ឈ្មោះសិន) មានឈ្មោះ បោះសំឡេង ម្នាក់ដែរ នៅក្រុងប៉ោយប៉ែត ហើយក៏ជាឈ្មួញម្នាក់ ដែលបានបើកអាជីវកម្ម កាយរណ្តៅ យកអាចម៌ដី លក់ ជាយូរយារ និង ជោគជ័យ លើវិស័យ មួយនេះ ច្រើនឆ្នាំមកហើយ ។ សូមបញ្ជាក់ថា ការជីករណ្តៅ ដី ជ្រៅពេក វាបង្ករឲ្យកើតមាន បញ្ហាដូចជា បាក់ស្រុតដី បង្ការគ្រោះថ្នាក់ ដល់ មនុស្ស និង សត្វ ជាដើម បើសិនជា សត្វ ធ្លាក់ចូលរណ្តៅនេះហើយ ប្រាកដ ជាស្លាប់ ជាមិនខាន ។តើអាជ្ញាធរ និង មន្ត្រី ជំនាញ ដែលពាក់ព័ន្ធ ក្នុងខេត្ត បន្ទាយមានជ័យ គួរមានចំណាត់ការយ៉ាងណា ចំពោះ រណ្តៅដី ដ៏សែនជ្រៅ ស្ទើតែក្លាយជាសមុទ្រមួយនេះ ? តើក្រុមហ៊ុន ឯកជន មួយនេះ មានច្បាប់ អនុញ្ញាត ត្រឹមត្រូវ ពី ស្ថាប័ន ពាក់ព័ន្ធ ដែរឬទេ? ជុំវិញបញ្ហានេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មាន យើង មិនអាច សុំការបំភ្លឺពីលោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្តបន្ទាយមានជ័យ បានទេ ដោយសារ ខលមិន ចូល ។ ដូច្នេះអង្គភាព យើង រង់ចាំការបំភ្លឺ រៀងរាល់ ម៉ោងធ្វើការ ៕
ចំនួនអ្នកទស្សនា