ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដល់គេហដ្ឋានសពប្អូនស្រីដែលពេទ្យកាត់កាច់ពោះវៀន
Fri,17 March 2023 (Time 10:00 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 216នាក់)


កំពត: បន្ទាប់ពីប្អូនស្រី សៀង ស្រីអូន បានទទូលមរណៈភាពក្រោមការធ្វេសប្រហែល របស់គ្រូពេទ្យគ្មានវិជ្ជាជីវៈ នៅមន្ទីសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង(ព្រៃទទឹង) លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដល់គេហដ្ឋានសព ព្រមទាំងនាំយកនូវថវិកាមួយចំនួន និងពាំនាំនូវការចូលរួមរំលែកទុក្ខ និងការចូលរួមសោកស្តាយជាពន់ពេកពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល ជូនដល់ក្រុមគ្រូសារនៃសព នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

សៀង ស្រីអូន បានចូលមកសម្រាកនៅមន្ទីសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង(ព្រៃទទឹង)នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយនាងមានបំណងយកសពកូន០៤ខែនៅក្នុងផ្ទៃរបស់នាង តែគ្រូពេទ្យគ្មានវីជ្ជាជីវៈបានកាត់ដាច់ដៃស្បួន និងពោះវៀនរបស់នាង ដែលជាហេតុបណ្តាលអោយនាងធ្លាក់ខ្លួនឈឺ និងទៅព្យាបាល ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទទូលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរ បានឧបត្ថម្ភ និងចំណាយលើថ្លៃព្យាបាលទាំងអស់
មិនត្រឹមតែប៉ុណ្ណឹងទេ ក៏មានសប្បុរសជនជាច្រើនរូបទៀត បានចូលរួមឧបត្ថម្ភផងដែរ។


សូមបញ្ជាក់ថា ប្អូនស្រីអូន បានទទូលមរណៈភាពនៅវេលាម៉ោង០៣ ជិតភ្លឺ នៅថ្ងៃទី ១៦​ មីនា​ ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ចំពោះដំណឹងនេះ អង្គភាពសារព័ត៌មាន ហ្វ្រាយដេ ដេលីញូស៍យើងខ្ញុំ ពិតជាសោកស្តាយ និងសូមគោរពវិញ្ញាណក្ខន្ធប្អូនស្រីសៀង ស្រីអូន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
753 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6323 នាក់
ខែនេះ :
23888 នាក់
3 ខែនេះ :
73572 នាក់
សរុប :
1912024 នាក់