ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យ ដីសម្បទានសង្គមកិច្ច ស្រុកកំពង់រោទិ៍
Sun,05 March 2023 (Time 02:32 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 415នាក់)


ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ១៤កេីត​ ខែផល្គុន​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវ​នឹងថ្ងៃទី០៥​ ខែមីនាឆ្នាំ២០២៣នេះ​

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមអមដំណេីរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ៣០០ហិចតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដេីម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ។ 

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា បានជម្រុញដល់ក្រសួងស្ថាប័ន​ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា​ ផ្លូវ​ ទឹក​ស្អាតសម្រាប់ប្រេីប្រាស់​ ភ្លេីងអគ្គិសនី​ជាដេីម​ មកកាន់តំបន់នេះ​ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ​ និងប៉ិនប្រសព្វ​ សម្តេចតែងតែគិតគូ​ និងយកចិត្តខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យនិងមានជីវភាពល្អប្រសេី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
244 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4510 នាក់
ខែនេះ :
17450 នាក់
3 ខែនេះ :
65274 នាក់
សរុប :
2738320 នាក់