ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម រាជ សុភទ្ទ ដាក់ទិសដៅឲ្យសមាជិក សមាជិកា អនុវត្តន៍ ដើម្បីភាពជោគជ័យ នៃគណៈបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលប្រាំដើម នៅអាណត្តិទី ០៧ខាងមុខនេះ
Sun,02 April 2023 (Time 03:53 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 423នាក់)


ខេត្តបាត់ដំបង ÷ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម បានអញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំ ពិនិត្យវឌ្ឍនាភាពការងារខែមិនានិងលើកទិសដៅ បន្ត ខែមេសា ផែនការយុទ្ធសាស្រ្តនានា ឈានឆ្ពោះ ទៅកាន់ការ បោះឆ្នោតអណត្តិទី៧ និងចូលរួមពិធីបុណ្យភូមិ (ភូមិថ្មី) ផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ នៅស្នាក់ការបក្សប្រជាជនកម្ពុជា ឃុំអំពិលប្រាំដើម ដែលឋិតនៅ ឃុំអំពិល៥ដើម ក្នុងស្រុកបវេល ខេត្ត បាត់ដំបង ។


ក្នុងកិច្ចប្រជុំនេះ មានការចូលរួម ពី អនុប្រធាន សមាជិក សមាជិកា នៃគណៈប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអំពិលប្រាំដើម និង ចុះមូលដ្ឋានភូមិទាំង១៥ យ៉ាងច្រើន កុះករ ។

ឯកឧត្តម រាជ សុភទ្ទ បានកោតសរសើរ ដល់ប្រធាន អនុប្រធាន ក្រុមការងារ សមាជិក សមាជិកា និង យុវជនបង្គោល តាមភូមិទាំង ១៥ នៃគណបក្សប្រជាជនកម្ពុជា ក្នុង ឃុំអំពិល ប្រាំ ដើម ដែលបានខិតខំប្រឹងប្រែង អនុវត្ត តាមផែនការណ៍ យុទ្ធសាស្ត្រនានា បានដោយជោគជ័យ និងបន្ត ការលើកទឹកចិត្ត អោយខិតខំបន្ថែមទៀត ដើម្បីឈានទៅរកភាពជោគជ័យ នៃគណបក្សប្រជាកម្ពុជា ក្នុងការបោះឆ្នោត អាណត្តិទី៧ ។

ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានគាំទ្រ យ៉ាងពេញ ទំហឹង និង កោតសរសើរ ដល់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិបឹងអារក្ស រួមជាមួយ លោកអនុប្រធាន លោកស្រីអនុប្រធាន និង សមាជិក សមាជិកាទាំងអស់ ដែលបាន អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិបឹងអារក្ស ដោយបាន ឧបត្ថម្ភ ថវិការ ដើម្បីដាក់លូ មានចំនួន ៣ កន្លែង សរុបជា ទឹកប្រាក់ ៣៦៦០០០០៛ (បីលាន ប្រាំមួយសែន ប្រាំមួយមុឺនរៀល ) ក្នុងការបញ្ចៀសទឹក ជំនាន់ មិនអោយលិចលង់ភូមិ នារដូវ វស្សា ។


សូមបញ្ជាក់ផងដែរថា បន្ទាប់ ពីអង្គប្រជុំ ត្រូវបានបញ្ចប់ ឯកឧត្តម រាជ សុភទ្ធ បានអញ្ចើញ ដឹកនាំក្រុមការងារ បន្ត ចុះសួរសុខទុក្ខ និង យក អំណោយ ទៅចែកជូនប្រជាពលរដ្ឋ ចំនួនពីរគ្រួសារ ដែលរបស់ពួកគាត់ ត្រូវ រងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ដែលស្ថិតនៅក្នុងភូមិ ដង្កោក្រម៉ាង ឃុំ អំពិលប្រាំដើម្បី ។ ដោយក្នុងមួយគ្រួសារ ទទួលបាន . អង្ករ ២៥គីឡូ ទឹកសុទ្ធ១យ៉ួ មី ១កេស ទឹកត្រី ១ យ៉ួ ទឹកសុីអុីវ ១យ៉ួ ។


នៅថ្ងៃដដែលនោះ ឯកឧត្តម រាជ សុភទ្ទ ក៏បានឆ្លៀតទៅចូលរួម ក្នុងកម្មវិធី បុណ្យភូមិ ថ្មី ដែលមានប្រជាពលរដ្ឋ និង លោកយាយ លោកតា សរុបទាំងអស់ ប្រមាណជា ៧០នាក់ ដោយ ឯកឧត្តម បានជូន ក្រម៉ា និង សារ៉ុង ម្នាក់១ ព្រមទាំង ថវិការ មួយចំនួន ផងដែរ ដើម្បី ជួយឧបត្ថម្ភ ពួកគាត់ អាចដោះស្រាយ ក្នុងជីវភាព ប្រចាំថ្ងៃ បានជាបណ្តោះអាសន្ន ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4502 នាក់
ខែនេះ :
17442 នាក់
3 ខែនេះ :
65266 នាក់
សរុប :
2738312 នាក់