ខេត្តស្វាយរៀង៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រារព្ធសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ២០២៣នៅមន្ទីរសុខាភិបាលខេត្តកាលពីព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២៣ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលបានរាយការណ៍ថាវិស័យសុខាភិបាលខេត្តស្វាយរៀងមានស្រុកប្រតិបត្តិចំនួនបួន មន្ទីរពេទ្យខេត្តមួយ មន្ទីរពេទ្យបង្អែកប្រាំ មណ្ឌលសុខភាព ៤៨ និងប៉ុស្តិ៍សុខភាពចំនួនពីរ។លោកបានបន្តថា ក្នុងឆ្នាំ២០២២កន្លងទៅចំនួនអ្នកជំងឺសម្រាកពេទ្យសរុប ២៦,៩៣៧ ករណី។ នអត្រាប្រើប្រាស់គ្រែទូទាំងខេត្ត ៧២,១៥ភាគរយ ពិគ្រោះជំងឺក្រៅសរុប ៣០៦,៣៧២ ករណី ក្នុងនោះមានករណីថ្មី ២៦៤,៣៧២ ករណី។បើគិតជាចំនួនដងនៃការទៅមកពិគ្រោះក្នុងប្រជាពលរដ្ឋម្នាក់ក្នុងមួយឆ្នាំស្មើនឹង ០,៣៦ ដង។ សេវាសុខាភិបាលឯកជនមានមន្ទីរសម្រាកព្យាបាលចំនួន ១៧ កន្លែងបន្ទប់ពិគ្រោះព្យាបាលជំងឺ ១១៨ កន្លែងបន្ទប់ពិគ្រោះមាត់ធ្មេញ ១៤ កន្លែងបន្ទប់ថែទាំ ៣៥៦ កន្លែងបន្ទប់ពិនិត្យស្ត្រីមានផ្ទៃពោះ ១១១ កន្លែងឱសថស្ថាន.ឱសថស្ថានរង ៥៤ កន្លែង។ក្នុងឆ្នាំ២០២២នេះដែរមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទទួលបានអគារសម្ភារៈបរិក្ខាពេទ្យរថយន្តគិលានសង្គ្រោះពីរាជរដ្ឋាភិបាលអង្គការដៃគូសប្បុរសជនផ្ដល់ជូននៅតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកនិងការិយាល័យស្រុកប្រតិបត្តិជាច្រើនកន្លែង។ក្នុងឱកាសនេះឯកឧត្តម ម៉ែន អេង បញ្ជាក់ថាសន្និបាតសុខាភិបាលគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនៃការជួបជុំគ្នាប្រចាំឆ្នាំដែលផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់មន្ទីរពាក់ព័ន្ធដៃគូរអភិវឌ្ឍ ន៍សមាគមវិជ្ជាជីវៈរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលនិងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងឆ្នាំ ២០២២។ ក្នុងនោះដែរ អង្គសន្និបាតក៏ត្រូវរួមគ្នាពិនិត្យដោះស្រាយបញ្ហាប្រឈមនានានិងកាលានុវត្តភាពដែលមើលឃើញដើម្បីបន្តខិតខំប្រឹងប្រែងក្នុងទស្សនៈតែមួយ។គឺការលើកម្ពស់សុខភាព។និងសុខមាលភាពប្រជាពលរដ្ឋឱ្យចាន់តែប្រសើរឡើងថែមទៀត៕
ចំនួនអ្នកទស្សនា