ខេត្តភ្នំពេញ៖នៅថ្ងែទី០២ ខែឧសភា ឆ្នាំ២០២៣នេះនៅ វេលាម៉ោងប្រហែល១២នឹង០០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្ដែងពីបទលួច (គ្រឿងអល្លង្ការ) ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះ៤៤E0 ផ្លូវលេខ២១៩ ក្រុមទី៣៨ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមាន៖-ឈ្មោះ ឡូន សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះ៣០៧ ផ្លូវក្រុម២០ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកមាន៖-ម៉ូតូ១គ្រឿងម៉ាក honda Scoopy I ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-8565 មានលេខតួ និងម៉ាស៊ីន 5178715(ជាមធ្យោបាយរបស់ជនសង្ស័យ) . ទូរស័ព្ទដៃ១គ្រឿងម៉ាក IPhone 7 Plus ,ខ្សែដៃចំនួន០១ខ្សែ,បន្តោងខ្សែកចំនួន០១ និងខ្សែក ចំនួន០១ខ្សែ (ចាប់យកពីជនសង្ស័យឈ្មោះឡូន សីហា) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។ ជនរងគ្រោះមាន៖ ឈ្មោះ សេងអាន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន៖ ជនសង្ស័យខាងលើកំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី ៕
ចំនួនអ្នកទស្សនា