ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម ជា សុមេធី មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ឲ្យបានល្អ
Wed,03 May 2023 (Time 08:10 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង និង ព្រៃវែង (ចំនួនអ្នកអាន: 405នាក់)


ខេត្តព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើឡើងបន្ថែមទៀត
ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

ក្នុងនោះដែរ ឯកឧត្តម  ក៏បានណែនាំដល់ រដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ បម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ នឹងត្រូវយកចិត្តទុកដាក់ សំអាតបរិស្ថាន នៅតាមអង្គភាពរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈនានាធ្វើយ៉ាងណាដើម្បីចូលរួម លើកកម្ពស់បរិស្ថានទាំងអស់គ្នា ឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាតអនាម័យល្អនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមក៏បានណែនាំបន្ថែមទៀតថារដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន នឹងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋមហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងទាំងអស់នោះ។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
394 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4660 នាក់
ខែនេះ :
17600 នាក់
3 ខែនេះ :
65424 នាក់
សរុប :
2738470 នាក់