ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម​ ក្រុមហ៊ុន សាយលន់
Mon,08 May 2023 (Time 10:45 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 395នាក់)


ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ៤រោច​ ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក​ YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន​​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីចែករង្វាន់ជូនកម្មករ​ និយោជិកឆ្នេីម​ ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន​ SAI LUN Co.,td​ ប្រចាំនៅក្រុងស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ ប្រតិភូក្រុមហ៊ុនសាយលន់​ និងបុគ្គលិកបំរេីការងារជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់​ ស្ថិតក្នុងតំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូ​ ចំនួន៣០ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម​ ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុន​ជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូនឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។

ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​សូមថ្លែងអំណរគុណ​ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​របស់ក្រុមហ៊ុនសាយលន់​ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត​ ទន្ទឹមនេះរដ្ឋបាលខេត្តគាំទ្រជានិច្ច​ ពិសេសការដោះស្រាយបញ្ហាប្រឈមនានា​ ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្តស្វាយរៀង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4503 នាក់
ខែនេះ :
17443 នាក់
3 ខែនេះ :
65267 នាក់
សរុប :
2738313 នាក់