ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
កុំប្រហែ.ស ក្មេងប្រុស អាយុ០៣ឆ្នាំម្នាក់ ត្រូវបានចរ.ន្តខ្សែភ្លើងឆ...ក់បណ្តាលអោយស្លា.... ប់
Tue,09 May 2023 (Time 02:31 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 420នាក់)


ខេត្តបាត់ដំបង៖ ក្មេងប្រុស អាយុ ០៣ឆ្នាំម្នាក់ត្រូវបានចរន្តខ្សែភ្លើងឆ...ក់បណ្តាលអោយស្លា...ប់យ៉ាង អាណោចអធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នៅ​ចំណុច​ក្រុម​ទី៩​ ស្ថិតក្នុងភូមិ​រ៉ា​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​ ។

បើតាមការលើកឡើងពីម្តាយក្មេងរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបាន​ចេញ​មកបោសផ្ទះនៅខាងក្រៅ​ ដោយទុកជនរងគ្រោះឈ្មោះ​ គឹម​ស៊ាង​ មករា​ ភេទប្រុស​ អាយុ​ ៣ឆ្នាំ អោយ​លេងនៅក្នុងផ្ទះពីរនាក់បងស្រី​ឈ្មោះ​ គឹម​ស៊ាង​ រីណា​ អាយុ​ ៥ឆ្នាំ​ ​ហើយ​ក្រោយមកឈ្មោះ​ គឹម​ស៊ាង​ មករា​ (ស..ព)​បាន​ដក​ទូរស័ព្ទ​ដៃដែលម្ដាយ​របស់​ស..ពបានសាកថ្មរនៅក្នុង​ផ្ទះ​យកមកលេងក៏បណ្ដាលអោយឆ..ក់ស្លា...ប់​តែ្តម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សាកសពអោយទៅ អាណាព្យាបាលដើម្បីរៀបចំចាត់ចែងតាមប្រពៃណីខ្មែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4539 នាក់
ខែនេះ :
17479 នាក់
3 ខែនេះ :
65303 នាក់
សរុប :
2738349 នាក់