ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទីតាំងហាងការហ្វេបង្ក.ប់ល្បែ.ង សុីសងខុសច្បាប់ ស្ថិតក្នុង ផ្សារអង្គោផ្លូវមាត់ទន្លេ សង្កាត់រការកណ្តាល ក្រុងក្រចេះ បើកលេងយ៉ាងសុវត្ថិភាព
Sun,11 June 2023 (Time 12:08 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 413នាក់)


ខេត្តក្រចេះ ÷ សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ ឲ្យលោកអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង តម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង…

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហារប្រឈមនិងការបាត់បង់ពីតំណែងទៀតផង។

សូមបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ បានចេញ បទបញ្ជា ឲ្យបិទនិងបង្រ្កាបល្បែងសុីសងគ្រប់ប្រភេទ គេសង្កេតឃើញថា ក្នុងប្រទេសកម្ពុជា ទាំងមូល បានចុះបង្រ្កាបនិងទប់ស្កាត់ ហើយស្ងប់ស្ងាត់ ល្បែងសុីសងបានមួយរយះ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ បានផ្ទុះកក្រើក សារជាថ្មី តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្តមួយចំនួន ។

ជាក់ស្តែង នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញថា ទីតាំងបង្កប់ល្បែងសុីសង ជល់មាន់ តាមអនឡាញ ខុសច្បាប់ មួយកន្លែងស្ថិតក្នុងផ្សារអង្គោ សង្កាត់រការកណ្តាល ក្រុងក្រចេះ បើកដំណើរការយ៉ាងមានសុវត្ថិភាពខណៈ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញ ធ្វើការបង្រ្កាប!


មហាជន សូមសំណូមពរទៅដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណាស្នងការនគរបាលខេត្តក្រចេះ សូមមេត្តា ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបង្កប់បទល្មើសល្បែងសុីសង ជល់មាន់ តាមអនឡាញ ខុសច្បាប់ ជាច្រើនកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីធានាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង7ចំណុច របស់រដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
291 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4557 នាក់
ខែនេះ :
17497 នាក់
3 ខែនេះ :
65321 នាក់
សរុប :
2738367 នាក់