ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃា..ត់ខ្លួនជនសង្ស័យ ០២នាក់ បន្ទាប់ពីបា..ញ់សម្លា..បជនរងគ្រោះឲ្យស្លា..ប់ ក្នុងចំការ ដំឡូងមី ឋិតក្នុងភូមិព្រៃគប់
Fri,16 June 2023 (Time 01:22 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 1236នាក់)


ខេត្តបន្ទាយមានជ័យ ÷ នៅវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត

មានករណីឃាតកម្ម បណ្ដាលអោយស្លាប់ជនរងគ្រោះម្នាក់ឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះរងមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង នៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។

ដោយមានការសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញអ.ហក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ.ត្រី នួន នីណារ៉ូ មេបញ្ជាការអ.ហក្រុង បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន:
១ /ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។
២ /ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងចាប់យក
១ /កាំភ្លើងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។
២ /កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។
ដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ត្រូវជាបងជីដូនមួយជនរងគ្រោះ)។

បច្ចុប្បន្ននេះ ជនសង្ស័យ រួមជាមួយ វត្ថុតាងខាងលើ ត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត យកទៅសួរនាំ ដើម្បីរៀបចំ ចាត់ការតាមនីតិវិធី ច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
343 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4609 នាក់
ខែនេះ :
17549 នាក់
3 ខែនេះ :
65373 នាក់
សរុប :
2738419 នាក់