ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ បញ្ចុះតម្លៃទាបពេចពលរដ្ឋព្រួយបារម្ភៈផ្លូវគ្មានគុណភាពនៅសាលាសង្កាត់ចេក ក្រុងស្វាយរៀង
Sat,17 June 2023 (Time 03:21 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 510នាក់)


ខេត្តស្វាយរៀង៖ មានការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែរ នៅសាលាសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនជាច្រើនអ្នកចូលដាក់ដេញថ្លៃ ដាក់តម្លៃទាប គឺតម្លៃទាបមិនដែលធ្លាប់មានអ្នកជំនាញនិយាយថា មិនសង្ឃឹមថា ផ្លូវមានគុណភាពនោះទេ សូមឲ្យម្ចាស់គម្រោងពិនិត្យលើកផ្លូវឲ្យបានម៉ត់ចត់តាមស្តង់ដា និងកិច្ចសន្យា ការដាក់ដេញថ្លៃនេះ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបជាងគេ ក៏បានចូលមកធ្វើការអនុវឌ្ឍគម្រោងសាងសង់ផ្លូវបេតុងអាមេបានជាបណ្ដើរខ្លះៗហើយ។

ពលរដ្ឋដែលរស់នៅសង់ខាងផ្លូវបេតុងអាមេ នឹងកំពង់សាងសង់នេះ បាននិយាយដាក់ការសង្ស័យថា ផ្លូវប្រហែលគ្មានគុណភាព ដោយក្រុមហ៊ុនដាក់សរសៃដែកតូច ដូចមិនគ្រប់លី និងចង់ដែករង្វើលៗ ទទឹងផ្លូវបេតុងអាមេដូចមិនគ្រប់ម៉ែត្រ និងដាក់សរសៃដែកជាប់ផ្ទាល់ដី ដោយមិនកល់ កំណល់ថ្មក្រោមដែកទល់តែសោះ។

សាលាសង្កាត់ចេក សាងសង់ផ្លូវបេតុងអាមេប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង តម្លៃប៉ានស្មាន៣០២.២៣៨.៧០០រៀល ហើយមានចំនួន៦ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយដែលទទូលបានគឺឈ្មោះអ្នកដេញថ្លៃ សំ សាវឿន ក្រុមហ៊ុន សូ សុផារ៉ា ដេញបានតម្លៃទាបជាងគេ ១០៧.០០០.០០០រៀល។

ពលរដ្ឋស្នើរសុំអោយឯកឧត្តម ម៉ែន វិបុលអភិបាល នៃគណះអភិបាលខេត្តស្វាយរៀងមេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្រតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់) លួចដាក់សរសៃដែកតូច ចងដែករង្វើលៗ និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។មហាជនធ្លាប់បានរិះគន់ថា គម្រោងសាងសង់ផ្លូវបេតុងអាមេ កន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្អ ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ សង្កាត់ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។មហាជនសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4521 នាក់
ខែនេះ :
17461 នាក់
3 ខែនេះ :
65285 នាក់
សរុប :
2738331 នាក់