ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សង្ស័យ បើកលឿន ខ្វះការ ប្រុ..ង ប្រយ័ត្ន បណ្តាល ឲ្យរថយន្តក្រុង ក្រឡា..ប់ និង របួ.សធ្ងន់ ស្រាល ជាច្រើននាក់
Sun,18 June 2023 (Time 11:40 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 439នាក់)


ខេត្តសៀមរាប ÷នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង២០នាទី ទាបភ្លឺ ដោយនៅ ចន្លោះបង្គោលលេខ ៣៤០ និង៣៤១ស្ថិតនៅភូមិ ប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរស្តម្ភ និងស្រុកពួក ខេត្តសៀមរាប មានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរពាក់ផ្លាកលេខ ភ្នំពេញ 3B.4999 ចេញដំណើរពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើកបរក្នុងស្ថានភាពងោកមួយភាំងបានក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែផ្ងារជើងឡើងលើរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ៕

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានជិះលើឡានផ្ទាល់ និងរបួសក្បាលបានបង្ហើបប្រាប់ឲ្យដឹងថា ÷គាត់បានទិញសំបុត្រនៅផ្សារសុរិយា ខាងជើងផ្សារថ្មីដែលមានឈ្មោះរស្មីភ្នំពេញអ៊ុិចប្រេសដែលធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនមកដល់កន្លែងកើតហេតុ សង្កេតឃើញថា តាកុងឡាន មានសភាព ងងុយដេក (ងោក)ក៏បានអោយប្រូឡានបើកវិញដោយបើកក្នុងស្ថានភាពលឿនពេកកាច់ចង្កូតមិនទាន់ក៏បានធ្លាក់ចូលស្រែ អូសជាច្រើនម៉ែត ហើយបានក្រឡាប់ប្រមាណជាពីរ ទៅ បីជុំធ្លាក់ចូលតែម្តង។ បន្ទាប់មកគាត់ (អ្នករួមដំណើរ )បានលូនចេញមកក្រៅស្រែកអោយគេជួយ និងអ្នកដំណើរផ្សេងទៀតនាំគ្នីគ្នាធាក់កញ្ចក់ឡានដើម្បីចេញមកក្រៅផងដែរ?។

ប្រភពព័ត៍មានពីមន្រ្តីសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្រ្គោះវាស់វែងធ្វើកំណត់ហេតុជាក់ស្តែង ជនរងគ្រោះមានចំនួន១២ នាក់ នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ករណីខាងលើនេះអ្នកធ្វើដំណើររងរបួសធ្ងន់ស្រាល ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកប្រ៊ូឡាន និងតាកុងឡានរត់បាត់ស្រមោល ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
942 នាក់
ម្សិលមិញ :
578 នាក់
សប្តាហ៍នេះ :
5190 នាក់
ខែនេះ :
15109 នាក់
3 ខែនេះ :
56249 នាក់
សរុប :
2770894 នាក់