ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនេី..ង ៤នាក់​ ទៅតុលាការ
Sun,18 June 2023 (Time 07:19 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 452នាក់)


(បន្ទាយមានជ័យ​)៖​ សូមបញ្ជាក់ថា កម្លាំងមូលដ្ឋានកងរាជអាវុអហត្ថស្រុកមង្គលបូរី​ ឃាត់ខ្លួនក្មេងទំនេីងចំនួន០៤នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា ដេលប្រព្រឹត្តកាលពីវេលាម៉ោង២១និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ ការឃាត់ខ្លួននេះអនុវត្តតាមពាក្យបណ្តឹងរបស់ឈ្មោះ ញិប សេងហួរ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ ចាន់​ រដ្ឋា​ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុក​ បានឱ្យដឹងថា​ ជនសង្ស័យ​ទី១.ឈ្មោះ ឆោម សុធារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ធី វីរធូន ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ ៣.ឈ្មោះ ជួប សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំណោម ឃុំចំណោម ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ។ ៤.ឈ្មោះ យិន សំណាង ហៅក្តី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ វត្ថុតាង​រួមមាន ម៉ូតូចំនួន៤គ្រឿង​ កាំបិត​ចំនួ​ន៥ដេីម,​ ទូរសព្ទចំនួន៣គ្រឿង។

លោកវរសេនីយ៍ត្រី​ ចាន់​ រដ្ឋា​ បានបញ្ជាក់ថា​ តាមការរៀបរាប់របស់ដេីមបណ្តឹង​បានឱ្យដឹងថា នៅវេលាម៉ោង២១និង៤៧នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះកំពុងមើលទូរសព្ទជាមួយកូននៅក្នុងផ្ទះ ក៏បានលឺសំលេងកាប់របស់អ្វីមួយនៅខាងក្រៅផ្ទះរបស់គាត់ ក្រោយមកប្រពន្ធរបស់គាត់បានរត់មកប្រាប់ថា មានគេមកកាប់ម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2815 ដែលទុកនៅមុខផ្ទះ ពេលនោះគាត់បានទៅមើល ក៏ឃើញម៉ូតូត្រូវគេកាប់បំផ្លាញខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគាត់បានហៅកូនជាង ដែលស្នាក់នៅជាមួយគាត់ ចំនួន០៤នាក់មកសួរនាំ ពួកគេបានប្រាប់ថា ពួកគេនាំគ្នាអង្គុយលេងនៅក្រោយផ្ទះ ក្បែរតារាងបាល់(AG Sport) ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមរត់ចេញពីតារាងបាល់ ស្ទុះមកកាប់ពួកខ្លួន​ពេលនោះពួកខ្លួនបានរត់ចូលពួនក្នុងផ្ទះ ហើយក្រុមក្មេងស្ទាវនោះបានចូលមកកាប់ម៉ូតូរបស់ខ្លួនតែម្ដង។

ក្រោយពីឃាត់ខ្លួនសួរចម្លេីយ​ ក្មេងទំនេីងទាំង៤នាក់​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី​ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨​ ខែមិថុនា​​​ ឆ្នាំ​២០២៣​នេះ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
286 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4552 នាក់
ខែនេះ :
17492 នាក់
3 ខែនេះ :
65316 នាក់
សរុប :
2738362 នាក់