ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ម្ចាស់ម៉ូតូ បានស្លា..ប់ភ្លាមៗ ក្នុងហេ.តុការណ៍គ្រោះថ្នា..ក់ច..រា..ច.រណ៍
Sun,18 June 2023 (Time 09:24 PM)
ដោយ ៖ លោក ទន់ ដា ប្រធានគ្រប់គ្រង ព័ត៌មាន ភ្នំពេញ (ចំនួនអ្នកអាន: 462នាក់)


រាជធានីភ្នំពេញ ÷ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង រថយន្តដឹកដី បុកកិនម៉ូតូមួយគ្រឿងបណ្តាលឲ្យម្ចាស់ម៉ូតូ ត្រូវបានស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ។ ហេតុការនេះ បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង៨យប់ត្រូវនិងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តដឹកដី មានប៉ាយដាក់ពីមុខកញ្ចក់រថយន្ត (ឈ្មោះ ហេង ឃាង ) និង ពាក់ស្លាកលេខ ភ្នំពេញ 3A : 3598 រីឯតៃកុងរថយន្តនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ហើយឥឡូវត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។ ដោយឡែកម៉ូតូជនរងគ្រោះមានពណ៌.ស ម៉ាកឃ្លីក ពាក់ស្លាកលេខ បាត់ដំបង 1AE : 8086 រីឯម្ចាស់ (មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង ២០ឆ្នាំ ) បានស្លាប់នៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងតាមបច្ចេកទេស និង យករថយន្តដែលពាក់ព័ន្ធក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី ច្បាប់ ៕

ព័ត៌មាន បឋម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
350 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4616 នាក់
ខែនេះ :
17556 នាក់
3 ខែនេះ :
65380 នាក់
សរុប :
2738426 នាក់