ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អ្នកម៉ៅការសំណង់ លោក ប្រាក់ សារ៉េត និងភរិយា ឧបត្ថម្ភថវិការ ២៦០ ដុល្លា ដើម្បីចាក់ថ្មមិច ក្នុងភូមិព្រៃគប់
Wed,21 June 2023 (Time 10:42 AM)
ដោយ ៖ លោក ធី សុធេន ប្រធាន សាខា ខេត្ត បន្ទាយមានជ័យ (ចំនួនអ្នកអាន: 400នាក់)


ខេត្តបន្ទាយមានជ័យ ÷ ដោយសង្កេត ឃើញថា នាពេលបច្ចុប្បន្ននេះ ផ្លូវមួយចំនួន ក្នុងភូមិព្រៃគប់ មានការខូចខាត ជាពិសេស ផ្លូវមួយខ្សែ របនិងរបងសាលាបឋមសិក្សាព្រៃគប់ ដោយបង្ករឲ្យមានផលលំបាក ដល់ការធ្វើដំណើរ ចេញ-ចូល របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នារដូវភ្លៀងធ្លាក់ ឥលូវនេះ ដើម្បីចូលរួមជាមួយ អាជ្ញាធរ និង ដើម្បីភូមិព្រៃគប់មានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋ មួយចំនួន បានធ្វើការសហការគ្នា បរិច្ចាគថវិការ ផ្ទាល់ខ្លួន ដើម្បីរៀបចំទិញថ្មមិច ចាក់ក្រាលលើផ្លូវមួយខ្សែ ខាងលិចសាលាបឋមសិក្សាព្រៃគប់ ។


ដោយក្នុងនោះ គេសង្កេតឃើញថា លោក ប្រាក់ សារ៉េត ជា មេជាងម៉ៅការសំណង់ និងភរិយា ដែលមានទីលំនៅផ្ទាល់ ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបរិច្ចាគថវិការផ្ទាល់ខ្លួន ចំនួន ២៦០ ដុល្លា តាមរយៈម្ចាស់អាខោនហ្វេសបុកឈ្មោះ Neak Nov ដើម្បីសហការណ៍គ្នាជាមួយពលរដ្ឋ ដទៃ ទៀត ទិញថ្មមិចក្រាលលើផ្លូវដែលបានខូចខាត ក្នុងគោលបំណង ជួយចូលរួមជាមួយ អាជ្ញាធរ និង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ ជាពិសេស ជួយកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងនោះលោក ប្រាក់ សារ៉េត និង ភរិយា បានឲ្យដឹងថា ការបរិច្ចាគថវិការផ្ទាល់ខ្លួន នេះ គឺដើម្បីចាក់ថ្មមិច ជួយសម្រួល និងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋ និង សិស្សានុសិស្ស ពេលទៅសិក្សា ។ ហើយគោលបំណងមួយទៀត ការបរិច្ចាគថវិការ ដើម្បីក្រាលថ្មមិចនេះ គឺដើម្បី អរគុណ សន្តិភាព ដែលបានមកពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា លោក ប្រាក់ សារ៉េត នាពេលបច្ចុប្បន្ននេះត្រូវបាន ពលរដ្ឋមួយចំនួន ធំ ស្គាល់តាមរយៈ វិស័យសំណង់ ដោយរូបលោក គឺជាមេជាងមួយរូប មានបទពិសោធ លើវិស័យសំណង់ ជិត២០ឆ្នាំហើយ ដែលកំពុងត្រូវបាន គេទទួលស្គាល់ថា មានទេពកោសល្យ និង ជំនាញច្បាស់លាស់ ក្នុងវិស័យមួយនេះ ហើយត្រូវបានអតិថិជន ជាច្រើនបានទាក់ទងរូបលោក អោយសាងសង់អាគារ ខុនដូ ឬ បុរីជាបន្តបន្ទាប់ផងដែរ នាពេលបច្ចុប្បន្ននេះ ។ ដូច្នេះបើពុកម៉ែ បងប្អូន ចង់សាងសង់ អគារ ខុនដូ ឬផ្ទះ ស្អាត ប្រកបដោយគុណភាពខ្ពស់ សូមទំនាក់ទំនង លោក ប្រាក់ សារ៉េត ពិតជាមិនខកបំណងឡើយ ។

ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ : 088 9236988 និង 099723624 ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
813 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6383 នាក់
ខែនេះ :
23948 នាក់
3 ខែនេះ :
73632 នាក់
សរុប :
1912084 នាក់