ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
យោ.មរា.ជ គ្មា.នត្រាប្រណី ឆ..ក់យក ជីវិ.តប្តី ហើយ ឥឡូវមកមកពង្រា.ត់កូនស្រី ទៅម្នាក់ទៀត
Fri,23 June 2023 (Time 08:39 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 595នាក់)


(ខេត្តបន្ទាយមានជ័យ)៖ប្តីស្លាប់ចោលរស់នៅជាមួយកូនស្រីមិនហ៊ានទុកកូនស្រីចោលនាំទៅធ្វើការសំណង់ ទំនេនាងទៅរាវគ្រំលង់ទឹកអាងឈូកស្លាប់ រកឃើញនៅម៉ោង១១.៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ សួន ស្រីពេជ្រ ភេទស្រី អាយុ៧ឆ្នាំរស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា៖តាមសំដីស្ត្រីឈ្មោះ សួន ចៃ អាយុ៣៨ឆ្នាំ(ត្រូវជាម្តាយជនរងគ្រោះ)បានអោយដឹងគឺក្មេងស្រីរងគ្រោះត្រូវជាកូនបង្កើត បានទៅធ្វើការសំណង់ជាមួយម្តាយរាល់ថ្ងៃពេលកើតហេតុ នាងទំនេបានទៅរាវគ្រំជាមួយក្មេងប្រុស.ស្រី២ទៅ៣នាក់ នៅអាងឈូកហើយម្តាយរវល់ធ្វើការសំណង់(ធ្វើផ្ទៈ)ក្បែរកន្លែងកើតហេតុ ស្រាប់មានក្មេងដែលទៅជាមួយបានរត់មកប្រាប់ថាស្រី ពេជ្រ លង់ទឹកអាងទើបអ្នកស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍ឃុំចង្ហាបាននាំគ្នារត់ទៅជួយចុះរាវរករយៈពេលជិត១ម៉ោង ទើបរកឃើញស្រង់ឡើងគោក តែនាងបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ។

លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា៖តាមការពិនិត្យនិងទទួលព័ត៌មានក្មេងស្រីបានលង់ទឹងអាងនៅអំឡុងម៉ោង១០.១៥នាទី ហើយរកឃើញនៅម៉ោង១១.៥នាទីដែលលង់ទឹកអាងកន្លែងជម្រៅប្រមាណជិត២ម៉ែត្រ នៅពេលទៅរាវគ្រំរអិលជើងចូលទឹកជ្រៅបណ្តាលលង់ស្លាប់រយៈពេលជិត១ម៉ោង ទើបបានរាវរកឃើញស្រង់ឡើងគោក សពក្មេងស្រីពិនិត្យហើយប្រគល់ជូនម្តាយយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍។

ស្ត្រីឈ្មោះ សួន ចៃ (ត្រូវជាម្តាយក្មេងរងគ្រោះលង់ទឹកស្លាប់)បានប្រាប់ថា៖គាត់ជាស្ត្រីមេម៉ាយដែលប្តីស្លាប់ចោលកាលនាងនៅតូចហើយរស់នៅជាមួយកូនស្រី ពេជ្រ ពេលនាងទំនេការសិក្សាបាននាំទៅធ្វើការសំណង់ជាមួយដោយមិនហ៊ានទុកនាងចោលម្នាក់ឯងតែទេវតាធ្វើបាបនាងប្តីស្លាប់ចោលហើយរស់នៅជាមួយកូន តែពេលកូនស្រីស្លាប់ចោលទៅទៀតដូចជាអយុត្តិធម៌ពេកហើយជាតិនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
296 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4562 នាក់
ខែនេះ :
17502 នាក់
3 ខែនេះ :
65326 នាក់
សរុប :
2738372 នាក់