ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃាត់ខ្លួន ក្រុមកា.ប់ឆ្ការគាស់ ឈូ.ស ដី ឆាយ ព្រៃលិចទឹក ខុសច្បាប់ ចំនួន ០៤នាក់
Sun,25 June 2023 (Time 10:23 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 432នាក់)


(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមជាមួយត្រាក់ទ័រ៤គ្រឿង និងម៉ូតូ១គ្រឿង ពាក់ព័ន្ធករណីកាប់ឆ្ការគាស់ឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោយទទួលព័ត៌មាន លោកបញ្ជាឲ្យលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវព័ត៌មានសន្ដិសុខ ដឹកនាំកម្លាំងចុះអនុវត្តបង្រ្កាបករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកខុសច្បាប់។
លោក ហួត សុភាព បាបញ្ជាក់ថា ការចុះបង្រ្កាបករណីបទល្មើសជាក់ស្តែង ដែលជនសង្ស័យកំពុងធ្វើសកម្មភាព កាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹកចំនួនសរុប ៣៩.០៧ហិកតា (ក្នុងនោះដីតំបន់២ ចំនួន២៩.៩៨៨ហិកតា និងដីតំបន់៣ ចំនួន៩.០៨២ហិកតា)។

ជនសង្ស័យទី១៖ឈ្មោះ ឯម ប៊ុនថន អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯក ភ្នំ ខេត្តបាត់ដំបង (មេក្លោង), ទី២៖ឈ្មោះ ជឿន រ៉ា អាយុ៤៧ឆ្នាំ (ស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន), ទី៣៖ឈ្មោះ យួង អឿត អាយុ៥០ឆ្នាំ (ស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន) រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ និងទី៤៖ឈ្មោះ ប៉ាន់ ភន អាយុ៤០ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ (ត្រាក់ទ័រផ្ទាល់ ខ្លួនស៊ីឈ្នួលទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ឲ្យឈ្មោះ ឯម ប៊ុនថន)។

បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងរឹបអូសបានវត្ថុតាង នាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ និងធ្វើកំណត់ហេតុសាកសួរ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4640 នាក់
ខែនេះ :
17580 នាក់
3 ខែនេះ :
65404 នាក់
សរុប :
2738450 នាក់