បាត់ដំបង: ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេច ក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ភូមិបឹងអាក្ស និងជាអនុប្រធានចុះមូលដ្ឋានឃុំ អំពិលប្រាំដើម ដែលដឹកនាំដោយផ្ទាល់ ពីឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអំពិលប្រាំដើម ។ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តចែករំលែកវប្បធម៍នៃសេចក្តីស្រឡាញ់ពិតៗរបស់គណបក្សប្រជាជនកម្ពុជា ដល់លោកយាយ លោកតា អ៊ុំ ពូមីងបងប្អូនគ្រប់ៗគ្នា ជាក់ស្តែងឯកឧត្តម បានចូលរួមរំលែកទុក្ខគ្រូសារសពចំនួនពីរគ្រូសារ គឺលោក ងួន តឿ ក្នុងភូមិបឹងពពូល និង លោកតា អ៊ឹង នៅ អាយុ ៧២ឆ្នាំ ក្នុងភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ចំនួន៤០០,០០០រៀល ដោយស្នើរដល់លោកយី ទិត្យសេរី ធ្វើការចាត់ចែងតាមការគួរ។សូមរំលឹកថា នាកន្លងទៅ ឯកឧត្តម ម៉េង សុភ័ណ្ឌ ត្រូវបានប្រជាជនមួយចំនួនធំ បានកោតសរសើរ និង ទទួលស្គាល់ថា ជាសប្បុរសជនគំរូរមួយរូប ក្នុងប្រទេសកម្ពុជាផងដែរ ក្នុងកិច្ចការអភិវឌ្ឍន៍ សង្គម ជាតិ និង ការងារ សប្បុរសធម៌ ។ដោយជាក់ស្តែង ក្នុងភូមិបឹងអារក្ស ឃុំអំពិលប្រាំដើមនោះ ឯកឧត្តមបានឧបត្ថម្ភដូចជា:ដាក់លូ បីជូរ និងធ្វើមុខឆ្នៀង តភ្ជាប់ផ្លូវដើម្បីបញ្ជៀសទឹកជំនន់ចំនួនបីភូមិ-ផ្លូវក្នុងភូមិ ចំនួន ០១ខ្សែរ -មុខឆ្នៀង ចំនូន ០១ទីតាំង-អំពូលភ្លើងសូឡា ចំនួន ១០ ដើម្បី ដាក់បំភ្លឺ ផ្លូវក្នុងភូមិ បឹងអារក្ស -អំពូលភ្លើងសូឡា ចំនួន ០៥ ជូនភូមិក្បែរភូមិបឹងអារក្ស -ផ្តល់អាហាររូបករណ៍នៅសកលវិទ្យាល័យផ្នែកនីតិសាស្រ្ត ជូនសកម្មនារី ០១រូប -ថ្លៃសិក្សា លើជំនាញរដ្ឋបាល ចំនួន០៤រូប -និងអ៊ុំពូមីងបងប្អូនក្នុងខេត្តដទៃៗទៀតសូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ តែងតែ ចូលរួម គ្រប់សកម្មភាព ដោយដើរតាម ផែនការយុទ្ធសាស្ត្រ របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ចូលរួម កសាង អភិវឌ្ឍន៍ ថែមទាំង ថែរក្សា សុខសន្តិភាព ដោយប្តេជ្ញា ចិត្ត មិនឲ្យ ជនណា មកបំផ្លិចបំផ្លាញ សន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ បានឡើយ ៕
ចំនួនអ្នកទស្សនា