ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃា..ត់ខ្លួន មនុស្ស ០៣នាក់ ករណី សម្លា...ប់ប្ល...ន់ជនជាតិ ចិន
Sat,03 June 2023 (Time 05:09 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 298នាក់)


ខេត្តកំពង់ចាម ÷ ករណី ឃាតកម្មសម្លា..ប់បុរសជនជាតិចិននៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនបានជនដៃដល់ចំនួន៣នាក់ នៅខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ គេ បាន ប្រទះឃើញ សាកសពអត់ក្បាលដេកស្លាប់ ក្នុងវាលស្រែ មួយកន្លែង ស្ថិតនៅភូមិ
តាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ កំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់មានឈ្មោះដូចខាងក្រោម៖

*ទី១-ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

*ទី២-ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

*ទី៣-ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រហូតដល់ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៣ នគរបាល ជំនាញ បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅចំណុចទ្បដុតធ្យូង មួយកន្លែង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា០១ដើម, អាវុធ សេកាសេ ០២ដើម, អាវុធ កែច្នៃ០២ដើម និងគ្រាប់មួយចំនួន។

ក្នុងនោះ ដោយយោងតាមរបាយការរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រុមជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១រំលងអធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះទើបបើកប្រាក់បាន ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនឹងជនរងគ្រោះជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួនបានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅយកទៅបោះចោលនៅស្ពានត្រស់ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានតែម្តង។

សូមបញ្ជាក់ថា ចំពោះជនសង្ស័យខាងលើ បន្ទាប់ពីឃាត់ខ្លួន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសួរបន្ថែមនិងកសាងសំណុំរឿង តាមនីតិវិធីនៃច្បាប់។
រីឯអាវុធ គឺបានប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
751 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6321 នាក់
ខែនេះ :
23886 នាក់
3 ខែនេះ :
73570 នាក់
សរុប :
1912022 នាក់