ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃា..ត់ក..ម្ម យ៉ាងសា.ហា....វ បំផុត ដោយ ញាត់ស...ព ក្នុង វ៉ាលី ហើយផ្លុ..ងចោ.ល
Sat,03 June 2023 (Time 09:07 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 501នាក់)


ខេត្តកណ្ដាល៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០៩ និង ០០ នាទី នៅចំនុច ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានករណីភ្ញាកផ្អើល ប្រជាពលរដ្ថប្រទះឃើញសាកសពនៅក្នុង វ៉ាលី ដែលគេយកមកប្លុងចោល។

ក្រោយពីកើតហេតុនេះ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋានស្រុកពញាឮ បានចុះដល់ទីតាំងសព ដើម្បីពិនិត្យទីតាំង និងឆែកកាម៉េរាសុវត្ថិភាពដែលនៅជុំវិញកន្លែងកើតហេតុ រកមុខសញ្ញា។

សាកសព: ជាមនុស្សប្រុស អាយុ ប្រហែល ជា៣០ឆ្នាំ ជនជាតិបរទេស (សង្ស័យជនជាតិចិន)
-នៅលើសាកសពមានស្នាមរបួសបាក់ឆ្អឹង,ផុងរលាក្បាល និងដាច់ម្រាមដៃ (អាចជាការធ្វើទារុណកម្មមុនពេលសម្លាប់)
-វត្ថុតាងនៅនឹងកន្លែងមានដូចជាក្រណាត់ និងវ៉ាលីពណ៍ខ្មៅ ចំនួន ០២។
ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យនិងប្រកាសរកសាច់ញាតិរបស់សព។ និងកំពុងស្វែងរកវត្ថុតាងបន្ថែមនិងតម្រុយដើម្បីឈានទៅចាប់ខ្លួនឃាតករមុខផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
294 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4560 នាក់
ខែនេះ :
17500 នាក់
3 ខែនេះ :
65324 នាក់
សរុប :
2738370 នាក់