ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សុខចិត្តបញ្ច..ប់ជីវិត ក្រោយដោះស្រាយ បញ្ហាមិនចេញ
Mon,05 June 2023 (Time 03:38 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 524នាក់)


ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានសម្រេចចិត្តបញ្ចប់ជីវិតដោយយកកាំភ្លើងបាញ់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅមាត់ច្រកទ្វារផ្ទះ មានទាំងសរសេរបណ្តាំមួយច្បាប់ ដោយមានន័យទាំងស្រុងថា កូនសូមទោសប៉ាម៉ាក់កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីបងអូន គេអត់ជាប់ពាក់ព័ន្ធទេ យកកាំភ្លើងនេះ ឲ្យគាត់វិញផង កូនសូមទោស ហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយប៉ាម៉ែ ជាមនុស្ស លាប្អូន ទាំង ៤នាក់ លាលោក កុង ចៅ សូមទោសគ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង។

សូមបញ្ជាក់ថា ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរជាមន្រ្តីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ អត្តលេខ ១៩៣៧៧

ករណីអត្តឃាតខាងលើ ធ្វើឲ្យក្រុមគ្រួសារក្តុកក្តួល នូវរឿងរ៉ាវ មិនគួរកើតឡើង គ្រាន់តែបញ្ហាក្នុងសង្គមគ្រួសារ ធ្វើឲ្យស្ត្រីរងគ្រោះដោះមិនចេញ ស្រាយមិនកើត បែជាគិតខ្លីបែបនេះ

ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ទោះជាក្នុងបណ្តាំកុំឲ្យធ្វើបុណ្យក៏ដោយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
850 នាក់
ម្សិលមិញ :
578 នាក់
សប្តាហ៍នេះ :
5098 នាក់
ខែនេះ :
15017 នាក់
3 ខែនេះ :
56157 នាក់
សរុប :
2770802 នាក់