ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
នគរបាល ខេត្តសៀមរាប ម្នាក់ ស្រវឹ.ងស្រា បា...ញ់ ជាង១០គ្រាប់
Tue,06 June 2023 (Time 11:55 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 423នាក់)


ខេត្តសៀមរាប៖ មន្រ្តីនគរបាលការិយាល័យ អន្តរាគមន៍ ខេត្តសៀមរាប ម្នាក់ បានដកអាវុធបាញ់ជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមា។

យោងតាមរបាយការណ៍នគរបាលមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៣ មានករណីផ្ទុះអាវុធកាំភ្លើងអាកា៤៧ប្រហែលជាង១០គ្រាប់នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបង្កឡើងដោយឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលិសអន្តរាគមន៍ស្នងការខេត្តសៀមរាបរស់នៅភូមិគោកចាន់ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បន្តថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំភូមិកើតហេតុខាងលើ។ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញគំរាមឪពុកមាជាច្រើនគ្រាប់។

បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួនយកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
282 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4548 នាក់
ខែនេះ :
17488 នាក់
3 ខែនេះ :
65312 នាក់
សរុប :
2738358 នាក់