ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ស្រ្តីចំនួន ០២នាក់ សង្ឃឹមថា ចំនេញ បែរជាខាត ស្រែ..កទ្រ..ហោយំ ផ្អើ.លអស់អ្នកស្រុក
Mon,10 July 2023 (Time 07:56 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 440នាក់)


ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៣ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មាន នារីរងគ្រោះ ចំនួន ០២នាក់ ជាមិត្តភក្ដិនឹងគ្នា ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯខេត្តកំពង់ធំ ម្នាក់ៗអស់ខ្សែដៃ ខ្សែក និង ក្រវិល ។

មុនកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់ ដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ ដល់ពាក់កណ្តាលផ្លូវ ត្រូវបានស្ត្រីសង្ស័យម្នាក់ មកសួររឿងគេជ្រុះកញ្ចប់មាស មិនទាន់ឆ្លើយផង ត្រូវបានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ រូបគេរើសបាន ហើយបង្ហាញឲ្យឃើញថង់ក្រហម មានគ្រឿងលោហៈធាតុពណ៌ក្រហម រួចប្រាប់ថា យើងយកទៅលក់ចែកគ្នា ហើយបញ្ចុះបញ្ចូល ល្បួងនាំជនរងគ្រោះទាំង២នាក់ ជិះតាមម៉ូតូ២គ្រឿង ទៅដល់ខាងលិចផ្សារព្រៃទា ឈប់ហើយធ្វើសកម្មភាព ហុចថង់ក្រហមឲ្យនារីរងគ្រោះ ដោះយកគ្រឿងអលង្ការទាំង២នាក់អស់ រួចហើយ ប្រាប់ឲ្យរង់ចាំ ពួកគេយកខ្សែកដែលរើសបាននោះទៅលក់ ហើយគេចខ្លួនបាត់រហូត លុះដល់វេលាម៉ោង៧និង៣០នាទី ហួសម៉ោងចូលធ្វើការរោងចក្រទៅហើយ នៅមិនឃើញក្រុមទាំងនោះវិលវិញ មិនអស់ចិត្ត ស្រាយមាត់ថង់មើល ឃើញខ្សែកសុឹងប៉ុនកូនដៃ សង្ស័យកាន់ទៅសួរអ្នកលក់បាយក្បែរនោះ ទើបដឹងដាខ្សែកដែកទេ ជាក្រឡៃ ជនរងគ្រោះទ្រហោយំ នឹកស្តាយរបស់ទ្រព្យ ។

ជនរងគ្រោះទាំង ០២នាក់ ត្រូវបាន បុរសម្នាក់ជាអ្នកលក់បាយ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
281 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4547 នាក់
ខែនេះ :
17487 នាក់
3 ខែនេះ :
65311 នាក់
សរុប :
2738357 នាក់