ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​លួចម៉ូតូកង់បី​
Wed,26 July 2023 (Time 04:57 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 423នាក់)


(បន្ទាយមានជ័យ​)​÷ កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី កាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ យោងតាមពាក្យបណ្តឹងឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកេីតហេតុខាងលេី។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ សេង សូនី ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បាន​ ម៉ូតូកង់បីឥណ្ឌា (PASSAPP) ម៉ាក BAJAJREMAXIMAZ ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AM-9890។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បញ្ជាក់ថា​ នៅវេលាកេីតហេតុជនរងគ្រោះបានចតម៉ូតូកង់បីមុខបន្ទប់ជួល​ រួចទៅសម្រាក​ លុះព្រឹកឡេីងចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូក៏ផ្អេីលឆោឡោ​ និងបានឆែកមេីលកាមេរ៉ាសុវត្ថិភាព​ ឃេីញជនសង្ស័យធ្វេីសកម្មភាពលួចម៉ូតូ ហើយជិះចេញទៅបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

ក្រោយការឃាត់ខ្លួន​និងសួរចម្លេីយ ជនសង្ស័យ​បានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន​ ហេីយកន្លងទៅខ្លួនធ្លាប់បានជាប់ពន្ធនាគារចំនួន០១លើកផងដែរ ពាក់ព័ន្ធករណីលួច នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០២១។​ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានបញ្ជូនជនសង្ស័យ​ ​មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃពុធ ទី២៦​ ខែកក្កដា​​​​ ឆ្នាំ​២០២៣​នេះ​។ ចំណែកម៉ូតូ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4514 នាក់
ខែនេះ :
17454 នាក់
3 ខែនេះ :
65278 នាក់
សរុប :
2738324 នាក់