ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បុរសម្នាក់បានស្លា...ប់ បន្ទាប់ ពី បើក រុឺម៉ក ដឹកទំនិញ លើសចំណុះ ហោះម៉ូតូឡើងលើ
Wed,26 July 2023 (Time 08:50 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 268នាក់)


ខេត្ដស្វាយរៀង៖ នៅ លើផ្លូវក្រាលកៅស៊ូ ច្រកតំបន់ព្រំដែនដូង ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុក រមាសហែក ខេត្តស្វាយរៀង ចំណុចខាងមុខបារ៉ាស់ព្រំដែនដូង មាន ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយ ម៉ូតូសណ្តោងរុឺម៉ក ដឹកអីវ៉ាន់ ចាប់ហួយយ៉ាងសំពីងសំពោង បាន ក្រឡាប់ផ្ងារជើង ឡើងលើ ដោយខ្លួនឯង បណ្ដាលឱ្យ គៀបបុរសម្នាក់ ដែលជាអ្នកបើកបរ បាន ស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ។

ហេតុការណ៍នេះកើតឡើង កាលពី ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង ១០នាទី ។

យោងតាម សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូសណ្ដោងរុឺម៉ក បានដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉កយ៉ាងសំពីងសំពោង លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូង បណ្ដាល ឲ្យ ម៉ូតូបានហោះក្រឡាប់ផ្ងារជើង ឡើងលើ បណ្ដាលឲ្យមនុស្សម្នាក់ ដែលជាអ្នកបើក.ប ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង ។

បច្ចុប្បន្នសាកសពជនរងគ្រោះ បន្ទាប់ពីនគរបាលជំនាញ ធ្វើកោសល្យវិច័យរួច បានប្រគល់ ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ឯរី វត្ថុតាង ដែលពាក់ព័ន្ធ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព យកទៅទុកប្រើប្រាស់វិញផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
807 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6377 នាក់
ខែនេះ :
23942 នាក់
3 ខែនេះ :
73626 នាក់
សរុប :
1912078 នាក់