ខេត្តបន្ទាយមានជ័យ ÷នៅព្រឹកថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អញ្ជើញចុះសួរសុខទុក្ខ និងចែកមុងជូនកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន និងចែងមុងដល់កងកម្លាំងទូទាំងខេត្តបន្ទាយមានជ័យ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ដែលពិធីនេះប្រារព្ធនៅ វរសេនាតូចការពារព្រំដែនគោកលេខ ៨០៧ ។ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី វរសេនីយ៍ អធិការ អធិការរង សេនាធិការ ក្រុងស្រុកទាំង៩ និងលោក-លោកស្រី វរសេនីយ៍ មេបញ្ជាការ មេបញ្ជាការរងទាំងអស់ នៃវរសេនាតូចការពារព្រំដែនគោកទាំង៤ ។លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានពាំនាំការសួសុខទុក្ខ ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែនទទួលទិស ភូមិភាគទី ៣ ភូមិភាគទី៤ និងភូមិភាគ៥ ឯកឧត្ដម អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ ដល់កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន និងកងកម្លាំងទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ ។លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើការបែងចែកមុងកងកម្លាំងតាមព្រំដែនគោកក៏ដូចជាកម្លាំងទូទាំងខេត្តសរុប ៥១០០មុង(ប្រាំពាន់មួយរយមុង) និងបានក្រលើនរំលឹកដល់កម្លាំងទាំងអស់ឱ្យថែរក្សាសុខភាព ព្រោះជារដូវការនេះជារដូវកាលមានភ្លៀងធ្លាក់ និងជារដូវកាលជំងឺគ្រុនចាញ់ សូមកងកម្លាំងទាំងអស់ប្រកាន់ភ្ជាប់នូវ រក្សាអនាម័យ យាមល្បាតត្រូវស្លៀកពាក់ឱ្យបានជិតល្អ ជាពិសេសពេលចូលសំរាកដាក់មុង ជានិច្ច ។លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញ និងសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងការពារព្រំដែនគោក នៃវរសេនាតូចទាំង៤ និងកងកម្លាំងទូទាំងខេត្ត ដែលបាននិងកំពុងខិតខំលះបង់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សំដៅថែរក្សាការពារបូរណភាពទឹកដី ឯករាជ្យភាព និងអធិបតេយ្យភាពរបស់មាតុភូមិកម្ពុជាដែលខិតខំកសាងឡើងដោយលំបាក មិនឱ្យមានសត្រូវណាមករំលោភបំពាន និង បំផ្លាញបានឡើយ។ លើសពីនេះទៀត សកម្មភាពនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយភាពកក់ក្ដៅ យ៉ាងយកចិត្តទុក្ខដាក់រវាងថ្នាក់ដឹកនាំ កងកម្លាំងវរសេនាតូចការពារព្រំដែនគោក និងកងកម្លាំងទូទាំងខេត្តជាពិសេសថ្មីៗកន្លងទៅនេះ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អក្នុងដំណើរការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រអាណត្តិកទី៧កន្លងទៅទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់សង្គម ដោយបាននាំមកនូវសន្តិសុខល្អជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យផងដែរ៕
ចំនួនអ្នកទស្សនា