ខេត្តកណ្ដាល ÷ មានសេចក្តីរាយការណ៍ បឋមមកថា មានករណី បុរសជនជាតិចិនម្នាក់ បានធ្វើ អត្តឃាត ខ្លួនឯង ទាំងមិនទាន់ដឹងមូលហេតុច្បាស់។ ហេតុការណ៍នេះ បានឡើង នៅវេលាម៉ោង៨នឹង១៥នាទីព្រឹក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំនុចដីចំការរបស់ឈ្មោះហេងរ៉ាវីស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ YEH BO JHENG ភេទប្រុស កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០០១ ជាជនជាតិចិន ស្នាក់នៅសណ្ឋាគារត្រានីការ ឋិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។វត្ថុតាងមានដែលបានប្រទះឃើញរួមមាន ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១ ៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង ដោយយោងតាមប្រភពព័ត៌មាន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២.៣០នាទី ជនរងគ្រោះ បានទៅផឹកស៊ីនៅហាង បេនសរ័ ផ្លូវលេខ ៣១០ ភ្នំពេញ រហូតដល់ម៉ោងជិត ៣.០០នាទី ក៏ត្រឡប់មកសណ្ឋាគារត្រានីកា វិញ លុះដល់ម៉ោង០៦.០៧នាទីជនរងគ្រោះបានយកឡានម៉ាកខាងលើ បើកចេញទៅក្រៅបាត់។លុះដល់ម៉ោង០៨.០០នាទីថ្ងៃដដែលក៏ប្រទះឃើញជនរងគ្រោះបាញ់សំលាប់ខ្លួនស្លាប់ក្នុងរថយន្ត។ស្ថិតនៅដីចំការរបស់ឈ្មោះហេងរ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។ក្នុងនោះ បើតាមលទ្ធផលពិនិត្យសាកសពរបស់ជំនាញការិយាលយ័បច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ បានលទ្ធផល ដូចខាងក្រោម ១.ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងដោយគ្រាប់កាំភ្លើង អត្តឃាត ។បច្ចុប្បន្នសាកសពត្រូវបានកម្លាំងនគរបាលជំនាញ បានធ្វើ ដឹកសាកសព ជនរងគ្រោះ យកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ៕
ចំនួនអ្នកទស្សនា