ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
មុខសញ្ញាចាស់ ចេញពីពន្ធនាគារ មិនទាន់បានប៉ុន្មានផង ឥឡូវ ត្រូវសមត្ថកិច្ចចាប់បញ្ជូនចូលវិញ
Fri,28 July 2023 (Time 09:05 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 446នាក់)


ខេត្តមណ្ឌលគិរី ៖ មានសេចក្តីរាយការណ៍ មកថា មានករណី ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ប្រជាពលរដ្ឋ ចំនួន ១គ្រឿង ហើយត្រូវបាន នគរបាល ចំនួន ២ឃុំ ធ្វើការសហការគ្នាស្រាវជ្រាវ និង កំណត់មុខសញ្ញាតាមប្រម៉ាញ់ ចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពនៅ កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៣ ឋិតនៅចំណុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ទើបតែត្រូវបានដោះលែងពីពន្ធនាគារ ឲ្យមានសេរីភាព ឡើងវិញ មិនទាន់បានប៉ុន្មានខែផង ឥឡូវមិនរាងចាល ត្រូវនគរបាល ជំនាញ ចាប់បញ្ជូនទៅក្នុងពន្ធនាគារ វិញ ។

យោងពីប្រភពកន្លែងកើតហេតុ ជនសង្ស័យមានឈ្មោះ សំ ចំរើនផល ហៅម៉ាប់ ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានធ្វើសកម្មភាពលួចម៉ូតូម៉ាកសង់១គ្រឿងរបស់ប្រជាពលរដ្ឋនាវេលាទាបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ក្រោយកើតហេតុ ម្ចាស់ម៉ូតូ បានប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន តាមរយៈទូរស័ព្ទ ។ ភ្លាមៗនោះ នគរបាលប៉ុស្តិស្រែខ្ទុម និង ស្រែព្រះ បានចេញ ប្រតិបត្តិការរួមគ្នា ស្រាវជ្រាវ រហូតបានប្រទះឃើញ ជនសង្ស័យ កំពុងជិះម៉ូតូចូល ក្នុងក្រុមហ៊ុនចំការកៅស៊ូ ។ បន្ទាប់មក សមត្ថកិច្ច បានប្រើប្រាស់ រថយន្ត និង ម៉ូតូជិះដេញតាមពីក្រោយ ដោយមានការចូលរួមសហការពី សន្តិសុខក្រុមហ៊ុន បានបិតបារ៉ាស់ខ្ទប់ជាប់ ទើបឈានដល់ការ ចាប់ជនសង្ស័យបានដោយ ជោគជ័យ ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់បានជាប់ពន្ធនាគារ អស់រយៈពេល១ឆ្នាំកន្លះ ពាក់ព័ន្ធ ករណី ប្រើហឹង្សា ក្នុងគ្រួសាររួមទាំងបានយកកាំបិត កាប់ លោកនាយប៉ុស្តិ៍ស្រែខ្ទុមអោយរង របួសដៃម្ខាងទៀតផង ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបាន នគរបាលជំនាញ កសាងសំណុំរឿង បញ្ជួនទៅតុលាការ ដើម្បី ចាត់ការតាមនីតិវិធីនៃច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4636 នាក់
ខែនេះ :
17576 នាក់
3 ខែនេះ :
65400 នាក់
សរុប :
2738446 នាក់