ខេត្តបន្ទាយមានជ័យ ÷ ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ បានស្លាប់ ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តសង្រ្គោះបន្ទាន់ ដែលដឹកសាកសព បានបុកពេញទំហឹង ដែលហេតុការណ៍នេះបានកើតឡើង កាលពី ល្ងាចថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ នៅ ចំណុចផ្លូវ វាងក្រុង ស្ថិតក្នុង ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានប្រទះ យុវជន ១ក្រុម មានគ្នាប្រមាណ ៥ ទៅ ៦នាក់ ដោយបាន ធ្វើដំណើរតាមរយៈជិះម៉ូតូ ចំនួន ៣ ទៅ ៤គ្រឿង បើកឆ្លងផ្លូវជាតិលេខ៥ ពីត្បូង ទៅជើង ខណៈពេលនោះ ម៉ូតូ មួយគ្រឿង ដែលជា ជនរងគ្រោះមាន ឈ្មោះ សៀវ រ៉ានុត អាយុ ១៦ឆ្នាំ ជិៈគ្នា ចំនួន ២នាក់ បើកបរក្រោយគេបានជិះឆ្លង ជិតពាក់កណ្តាលផ្លូវ ស្រាប់តែយុវជនម្នាក់ ដែលជិៈខាងក្រោយ ឃើញរងយន្ត ជិតមកដល់ ក៏បានលោតចុះពីលើម៉ូតូបណ្តាលអោយ ម៉ូតូរ៉េ ចូលរថយន្ត ដែលកំពុង បើកបតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតមកលិច បានបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះឈ្មោះ សៀវ រ៉ានុត ប៉ើងទៅបុករនាំងការពារផ្លូវនៅខាងជញ្ចើមផ្លូវ បណ្តាលឲ្យម៉ូតូធ្លាក់ចូលទឹក រីឯជនរងគ្រោះ ត្រូវបានក្រុមមិត្តភក្តិ ជួយសង្គ្រោះភ្លាមៗផងដែរ តែអកុសល ក្មេងប្រុសរូបនេះ បានស្លាប់បាត់ទៅហើយ ។ក្រោយកើតហេតុ គេសង្កេតឃើញថា មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បី ធ្វើការសម្រួលចរាចរណ៍ ពិនិត្យ និង វាស់វែង បន្ទាប់មក បានយករថយន្ត និង ម៉ូតូ ដែលពាក់ព័ន្ធ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះ ទៅរក្សាទុកនៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយ ទៅតាមនីតិវិធីនៃច្បាប់ ។ដោយឡែក សាកសព ជនរងគ្រោះ នគរបាលជំនាញ បានប្រគល់ឲ្យទៅ ក្រុមគ្រួសារ យកទៅ រៀបចំតាមតាមប្រពៃណី ខ្មែរ ៕
ចំនួនអ្នកទស្សនា