ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទីបំផុត សមត្ថកិច្ច ចាប់ខ្លួន អ្នកដុតភោជនីយដ្ឋានពន្លឺថ្មី បានហើយ តែពិតជាហួសចិត្តខ្លាំងណាស់ ជនបង្ករត្រូវជា
Sat,29 July 2023 (Time 09:36 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 208នាក់)


ខេត្តរតនគិរី ÷ សូមបញ្ជាក់ជូនទស្សនិកជនឲ្យជ្រាបថា ភោជនីយដ្ឋានពន្លឺថ្មី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង កាលពីវេលាម៉ោង១១ជាងរំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ខណៈនោះដែរ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះមកពន្លត់អគ្គីភ័យដោយអស់ទឹកជាង៣០ឡាន មកទល់ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ជាព័ត៌មានបឋមរបស់សមត្ថកិច្ច។

ការឆាបឆេះនោះគឺនៅផ្នែកខាងក្រោយភោជនីយដ្ឋានពន្លឺថ្មី ស្ទើរអស់ទាំងស្រុងទៅហើយ ក្រោយពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានប្រញាប់ញាប់ដៃញាប់ជើងចុះជួយអន្តរាគមន៍ពន្លត់ភ្លើងមិនឲ្យឆេះដល់ផ្នែកខាងមុខបានទាន់ពេលវេលា។

លោក ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ភោជនីយដ្ឋានខាងលើបានប្រាប់ទូរទស្សន៍ ស៉ី អាយ អេធីវីអនឡាញ ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែកក្កដា ថា មុនពេលកើតហេតុលោកបានបាត់ម៉ូតូ១គ្រឿងម៉ាកសូមើ ខណះទ្វារខាងមុខលោកបានចាក់សោរហើយ ប៉ុន្តែទ្វារចំហៀងបានខ្ទាស់គន្លឹះខាងក្នុង។ នៅពេលមានអគ្គីភ័យនៅខាងក្រោយ លោកបានមើលទ្វារចំហៀងឃើញមានស៊ុមទ្វាររប៉ើកមួយចំហៀង ហើយលោកបានឃើញស៊ុមនឹងជ័រដាក់នៅផ្នែកខាងមុខមួយចំហៀង។

លោកបានបញ្ជាក់ថា ករណីឆេះនេះគឺមានគេលួចដុតនៅម្តុំធុងបាស់ខាងក្រោយ ហើយបានបន្តយកម៉ូតូទៅ តាមក្រោយ មិនមែនទុសេខ្សែភ្លើងនោះឡើយ។ លោក សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

បន្ទាប់ពី មាន ការឆាបឆេះ និង ការអំពាវនាវ ពីម្ចាស់ភោជនីយដ្ឋាន ពន្លឺថ្មី ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវ ចាប់ខ្លួនជនបង្ករ យកទៅអនុវត្តន៍ តាមផ្លូវច្បាប់ ខណៈពេលនេះ ជនសង្ស័យ ត្រូវបាន ឃាត់ខ្លួនបានហើយ ដោយជនសង្ស័យ គឺត្រូវជា ចៅបង្កើត របស់លោក ងួន ចាន់ទ្រី ម្ចាស់ភោជនីយដ្ឋានពន្លឺថ្មី ផ្ទាល់តែម្តង ។ តាមប្រភពបានឲ្យដឹងថា ជនសង្ស័យមាន អាយុទើប១៧ឆ្នាំ តែប៉ុណ្ណោះ ហើយមូលហេតុ ដែលជនសង្ស័យ បានបែកគំនិត ទៅដុតភោជនីយដ្ឋាន ពន្លឺថ្មី គឺដោយសារខឹងជីតាកាត់កាលចោល ហើយការខូចខាតទ្រព្យសម្បត្តិ ក្នុងហេតុការមួយនេះ សរុបជាទឹកប្រាក់ប្រមាណជា ៥០មុឺនដុល្លាសហរដ្ឋអាមេរិច ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
812 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6382 នាក់
ខែនេះ :
23947 នាក់
3 ខែនេះ :
73631 នាក់
សរុប :
1912083 នាក់