ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សង្ស័យទំនិញគេចពន្ធ សម្រុកនាំចេញទៅវៀតណាម ខណៈលោក ចាន់ តារា ប្រធានសាខាគយ ឆ្លើយថា មិនដឹងទេ
Sun,13 August 2023 (Time 07:53 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 347នាក់)


ខេត្តស្វាយរៀង ៖ មាន​ទំនិញ​បាល់​ក្រណាត់ និង​រថយន្ត​ទ្រុង​បិទ​ជិត​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​ លោក ចាន់ តារា ប្រធានគយ និងរដ្ឋាករ នៃការិយាល័យច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ថា មិនបានដឹងទេ បើតាមកម្ម​ករ​បាន​លើក​ទំនិញ​ទម្លាក់​ដាក់​ចូល​ក្នុង​កាណូត ឬទូកប៉ុក​ចៃ​វៀតណាម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ប្រឡាយ​ទាហាន​ជិត​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ័​ល្លិ៍​សង្ស័យ​ជា​ទំនិញគេចពន្ធ ។


ករណី​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ សីហា ២០២៣ នៅ​ប្រឡាយ​ទាហាន ស្ថិត​នៅ​ភូមិ​ព្រៃ​វ័​ល្លិ៍​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង ។

កម្មករ​លើកដាក់​ទំនិញ​ដុំ​បាល់​ក្រណាត់​បាន​ឲ្យ​ដឹង​ថា ទំនិញ​នេះ​មាន​រថយន្ត​ដឹក​មក​រាល់ថ្ងៃ ក្នុង​១​ថ្ងៃ​ចំនួន​១​គ្រឿង ទៅ​០៣​គ្រឿង គឺ​គេ​ដឹក​មក​ពី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ដែល​មាន​រោងចក្រ​កាត់ដេរ បើ​តាម​ថៅកែ​គេ​ប្រាប់​ថា ជា​បាល់​ក្រណាត់​រោងចក្រ​ក្នុង​១​បាល់​ទម្ងន់ ចាប់ពី​១៤៥​គីឡូ ទៅ​១៧៦​គីឡូក្រាម ។ ហើយ​ពួក​គាត់​ជា​កម្មករ​លី​សែង​១​ក្រុម​១០​នាក់ ថ្ងៃ​ខ្លះ​ចែកវេន​គ្នា ហើយ​កម្មករ​នៅ​កំពង់​ផែ​កាណូត​នេះ មាន​គ្នា​៣០​នាក់ ដូច្នេះ​ចែក​ជា​បី​វេន ។ ហើយ​លើក​ទំនិញ​ក្នុង​រថយន្ត​១​គ្រឿង​បាន​ថ្លៃ​ឈ្នួល​២៥​ម៉ឺន​រៀល​ចែក​គ្នា​ម្នាក់​បាន​២៥,០០០​រៀល ។


ប្រភព​បន្ត​ថា កន្លង​មក​សំបូរ​ការងារ​ធ្វើ គឺ​លី​បាវ​ស្រូវ​ក្នុង​១​តោន បាន​២៥,០០០​រៀល បច្ចុប្បន្ន​ស្រូវ គឺ​ភាគច្រើន​គេ​មាន​ផែ មាន​ម៉ាស៊ីន​បង្ហូរ​ស្រូវ​ដាក់​ចូល​ក្នុង​ទូក ទើប​កម្មករ​មិនសូវ​មានការ​ងារ​ធ្វើ ។ មហាជន​បាន​លើក​ឡើង​ថា រថយន្ត​ដឹក​បាល់​ក្រណាត់​នោះ គឺ​គេ​រៀប​បាវ​ក្រណាត់​សល់​ពី​រោងចក្រ​ដាក់​ពីលើ​ពី​ខាង​មុខ​ខាងក្រោយ ក៏​ប៉ុន្តែ​ពេល​លើក​ទម្លាក់​ដាក់​ចូល​ក្នុង​ទូកប៉ុក​ចៃ​វៀតណាម នៅ​ខាងក្រោម និង​កណ្តាល​ទ្រុង​រថយន្ត គឺ​មាន​បង្កប់​បាល់​ក្រណាត់​រំ​វិច​ខ្ចប់​ជិត​គ្រីប​ដែក​លួស​យ៉ាង​ណែន ដោយ​ក្នុង​១​បាល់​ទម្ងន់​១៤៥​គីឡូក្រាម រហូត​ទៅ​១៧៦​គីឡូក្រាម​ឯណោះ ដោយ​គេ​សរសេរ​លេខ និង​ទម្ងន់​នៅ​ជាប់​បាល់​ក្រណាត់​នោះ​តែ​ម្តង ហើយ​ពេល​កម្មករ​លើក​បាល់​ក្រណាត់​នោះ​ទម្លាក់​ពីលើ​រថយន្ត​រមៀល​ដាក់​ចូល​ក្នុង​ទូក គឺ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​មក​ពិនិត្យ​មើល​ឡើយ ។


ពលរដ្ឋបាន​ដាក់ការសង្ស័យលើក​ឡើងជា​សំនួ​រថា តើ​ប្រទេស​វៀតណាម​គេ​ប្រមូល​ទិញ​កម្ទេច​ក្រណាត់​រោងចក្រ​យក​ទៅ​ធ្វើ​អ្វីទេ។ ហើយ​ក៏​មាន​រថយន្ត​ទ្រុង​បិទ​ជិត មាន​យីហោ​ក្រុមហ៊ុន​ដឹក​ទំនិញ​(២០២៣Kដឹកជញ្ជួន)ចូល​ទៅ​ដាក់​ក្នុង​ឃ្លាំង​ជាប់​ព្រំដែន​ជិត​ច្រក​ទ្វា​ព្រំដែន​ផង​ដែរ ក្នុង​នោះ​មាន​បារី ហេ​រ៉ូ​(HERO) និង​បារី ៥៥៥ និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ត្រូវ​គេ​ដឹក​ចេញ​តាម​ម៉ូតូ​នៅ​ពេល​យប់​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម គឺ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ខុសច្បាប់ ។


ហើយ​សមត្ថកិច្ច​ម្នាក់​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លោក​ឡើង​ថា ឃើញ​មាន​នាំ​ទំនិញ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង និង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ័​ល្លិ៍ មាន​បន្លែ ផ្លែ​ឈើ និង​ជី​កសិកម្ម គឺ​គ្មាន​មន្ត្រី​ជំនាញ​ណា​ត្រួតពិនិត្យ​គុណ​ភា​ទទេ គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​ពី​សុវត្ថិភាព​សុខភាព​អ្នក​បរិភោគ​ខ្លាំង​ណាស់ ពិសេស​ប្រជាពលរដ្ឋ ។


ទាក់ទងករណីខាងលើកនេះដែរ រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានខលតាមទូរសព្ទ័ទៅលោក ចាន់ តារាប្រធាន គយ រដ្ឋាករការិយាល័យ នៃច្រកទ្វាព្រំដែនអន្ដរជាតិព្រៃវល្លិ៍ ដោយលោកកំពង់នៅប្រទេសថៃ ហើយរឿងទំនិញនោះមិនបានដឹងទេ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
234 នាក់
ម្សិលមិញ :
670 នាក់
សប្តាហ៍នេះ :
4885 នាក់
ខែនេះ :
19280 នាក់
3 ខែនេះ :
54162 នាក់
សរុប :
2634002 នាក់