ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បទល្មើ.ស កំពុងពេញនិយម របស់ក្មេងទំនើ..ង
Wed,02 August 2023 (Time 12:14 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 395នាក់)


ខេត្តឧត្តរមានជ័យ ÷ ករណី គប់ និង បាញ់ បំបែកកញ្ចក់ រថយន្ត កំពុងតែក្លាយជា សកម្មភាព មួយ ដ៏ពេញនិយម របស់ក្មេង ទំនើង នៅតាមបណ្តា ខេត្តមួយចំនួន ។ បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើង ករណី គប់ និង បាញ់ បំបែកកញ្ចក់ របស់ប្រជាពលរដ្ឋពេលធ្វើដំណើរនាពេលយប់ ត្រូវបានកើតឡើងជាបន្តបន្ទាប់ ទោះបី ត្រូវបានសមត្ថកិច្ច តាមបណ្តា ស្រុក ខេត្ត មួយចំនួន ធ្វើការចុះបង្រ្កាប ជនសង្ស័យ យកទៅអនុវត្តន៍ តាមផ្លូវច្បាប់យ៉ាងណាក៏ដោយ បទល្មើស ប្រភេទនេះ នៅតែបន្តកើតមាន ជាបន្តបន្ទាប់ដដែល នៅតាមខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ។

ចំពោះករណី គប់ និង បាញ់កញ្ចក់រថយន្ត នេះ មហាជន បាននាំគ្នា នៅតែបន្តងឿងឆ្ងល់ ខ្លាំងណាស់ ថាតើ ក្រុមក្មេងទំនើង ដែលនាំគ្នា ធ្វើសកម្មភាព បែបនេះ មានគោលបំណង អ្វី ឲ្យពិតប្រាកដ ទើបអស់ពី មួយករណី ចូលមួយករណី យ៉ាងនេះ នៅតាមបណ្តាខេត្តមួយចំនួន ។ តាមការជាក់ស្តែង នាពេលកន្លងទៅ បន្ទាប់ពីមានករណីគប់ និង បាញ់បំបែកកញ្ចក់រថយន្ត របស់ពលរដ្ឋ តាមបណ្តាស្រុក ខេត្ត មួយចំនួន ឥឡូវ ករណីបែបនេះ បានទៅកើតមាន នៅក្នុងខេត្ត ឧត្តរមានជ័យ វិញម្តង ដោយក្នុងនោះ សមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួនក្មេងទំនើង បានចំនួន ០៨ នាក់ រួមជាមួយនឹងវត្ថុតាង មួយចំនួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។


សូមបញ្ជាក់ថា ដោយយោងតាម ផេក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៨ នាក់ ក្រោយទទួលបានព័ត៏មានពីជនរងគ្រោះ ពាក់ព័ន្ធករណី យកដុំថ្មគប់ និងវាយបំបែកកញ្ចក់រថយន្ត បណ្តាលឱ្យជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ រងរបួសស្រាលចំនួន ០២នាក់ ករណីនេះកើតឡើងនៅវេលាម៉ោង ១៧:៤៥ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន÷ ម៉ូតូ ០៣គ្រឿង, ដុំថ្ម និងកាំបិតផ្គាក់ ០១

បច្ចុប្បន្នក្មេងទំនើងទាំង ០៨ នាក់រួម ជាមួយនឹងវត្ថុតាងខាងលើ ត្រូវបាន នគរបាលជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី រួចរាល់ហើយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
226 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4492 នាក់
ខែនេះ :
17432 នាក់
3 ខែនេះ :
65256 នាក់
សរុប :
2738302 នាក់